Monday, November 24, 2025
Homeព័ត៌មានជាតិលោកផែង វណ្ណៈ ៖ សូមបងប្អូន​កុំយល់ច្រលំ​ រថយន្ដ​នេះ​ជារថ​យន្ត​របស់​ប្រទេស​អាល្លឺម៉ង់​ ម៉ាក​ Mercedes Bend ចេញថ្មី​ លេខព្រះបរមរាជវាំង​ មិនមែនរថយន្តតាក់សុីសាំយ៉ុងទេ

លោកផែង វណ្ណៈ ៖ សូមបងប្អូន​កុំយល់ច្រលំ​ រថយន្ដ​នេះ​ជារថ​យន្ត​របស់​ប្រទេស​អាល្លឺម៉ង់​ ម៉ាក​ Mercedes Bend ចេញថ្មី​ លេខព្រះបរមរាជវាំង​ មិនមែនរថយន្តតាក់សុីសាំយ៉ុងទេ

បន្ទាប់ពីព្រះសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដង្ហែយាងនិវត្តន៍មកដល់ប្រទេសកម្ពុជា នៅម៉ោងជិត៧កន្លះយប់ ហើយត្រូវដាក់តម្កល់ក្នុងព្រះទីនាំង (រថយន្ត១២កៅអី) នោះ មហាជនជាច្រើនបានផ្ទុះប្រតិកម្មយ៉ាងខ្លាំង ថាមិនស័ក្តិសមនឹងព្រះកិត្តិនាមរបស់ព្រះអង្គ។

លោកផែង វណ្ណៈ បានបង្ហោះសារថា “ឃេីញព្រះទីនាំងដឹកព្រះបរមសព​ សម្ដេច​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សុំអស់យោបល់​ !”។

លោកវណ្ណៈ បន្តថា “សូមបងប្អូន​កុំយល់ច្រលំ​ រថយន្ដ​នេះ​ជារថ​យន្ត​របស់​ប្រទេស​អាល្លឺម៉ង់​ ម៉ាក​ Mercedes Bend ចេញថ្មី​ លេខព្រះបរមរាជវាំង​ មិនមែនរថយន្តតាក់សុីសាំយ៉ុងទេបាទ​ ។​ រាត្រី​សួស្ដី​បាទ​ !”។

ដោយឡែក មុននេះបន្តិច លោកផែង វណ្ណៈ ក៏បានបង្ហោះសារបន្ថែមថា “មិនធម្មតា​ទេស្រុកយេីងយករថយន្ដ​ Mercedes Benz អាល្លឺម៉ង់​​ មកដឹកឈេី​ !”៕

RELATED ARTICLES