បន្ទាប់ពីព្រះសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដង្ហែយាងនិវត្តន៍មកដល់ប្រទេសកម្ពុជា នៅម៉ោងជិត៧កន្លះយប់ ហើយត្រូវដាក់តម្កល់ក្នុងព្រះទីនាំង (រថយន្ត១២កៅអី) នោះ មហាជនជាច្រើនបានផ្ទុះប្រតិកម្មយ៉ាងខ្លាំង ថាមិនស័ក្តិសមនឹងព្រះកិត្តិនាមរបស់ព្រះអង្គ។

លោកផែង វណ្ណៈ បានបង្ហោះសារថា “ឃេីញព្រះទីនាំងដឹកព្រះបរមសព សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី សុំអស់យោបល់ !”។

លោកវណ្ណៈ បន្តថា “សូមបងប្អូនកុំយល់ច្រលំ រថយន្ដនេះជារថយន្តរបស់ប្រទេសអាល្លឺម៉ង់ ម៉ាក Mercedes Bend ចេញថ្មី លេខព្រះបរមរាជវាំង មិនមែនរថយន្តតាក់សុីសាំយ៉ុងទេបាទ ។ រាត្រីសួស្ដីបាទ !”។

ដោយឡែក មុននេះបន្តិច លោកផែង វណ្ណៈ ក៏បានបង្ហោះសារបន្ថែមថា “មិនធម្មតាទេស្រុកយេីងយករថយន្ដ Mercedes Benz អាល្លឺម៉ង់ មកដឹកឈេី !”៕
