Monday, November 24, 2025
Homeព័ត៌មានជាតិគាត់់ក៏មិននឹកស្មានដល់... ពេលគេនាំគ្នាទៅមើល ក៏ទៅមើលជាមួយ ទើបភ្ញាក់ផ្អើល

គាត់់ក៏មិននឹកស្មានដល់… ពេលគេនាំគ្នាទៅមើល ក៏ទៅមើលជាមួយ ទើបភ្ញាក់ផ្អើល

ខេត្តពោធិ៍សាត់ ៖ ជនរងគ្រោះពីរនាក់បងប្អូនជីដូនមួយបបួលគ្នាទៅលេងទឹកប្រឡាយនៅខាងកើតផ្ទះ មានចម្ងាយប្រមាណ១៥០ម៉ែត្រ ធ្លាក់ចូលកន្លែងជ្រៅលង់ស្លាប់ទាំង២នាក់ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ កាលពីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។

តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ករណីគ្រោះថ្នាក់លង់ទឹកស្លាប់ក្មេង២នាក់នេះ កើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចប្រឡាយទឹកខាងកើតផ្ទះ ជនរងគ្រោះមានចម្ងាយ១៥០ម៉ែត្រ ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមការរៀបរាប់ពីឈ្មោះព្រីង ដុង ត្រូវជាជីដូនរបស់កុមាររងគ្រោះ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ កុមាររងគ្រោះទាំងពីរនាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ហើយត្រូវបានឪពុកម្តាយរបស់គេត្រូវជាកូនបង្កើតរបស់គាត់បានទុកពួកគេឱ្យគាត់ជាអ្នកមើលការខុសត្រូវរួចពួកគេធ្វើចំណាកស្រុក ចេញទៅរកស៊ីនៅប្រទេសថៃបាត់ទៅ។

ប្រភពបានបន្តថា នៅថ្ងៃកើតហេតុ ចៃដន្យអីរូបគាត់ភ្លេចខ្លួនតែមួយប៉ប្រិចភ្នែក ស្រាប់តែពួកគេទាំងពីរលង់ទឹកប្រឡាយនៅចំណុចខាងលើ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកនាំគ្នាទៅមើលប្រទះឃើញកុមារងគ្រោះត្រូវជាចៅស្លាប់ទាំងពីរនាក់បងប្អូនគួរឱ្យរន្ធត់ ហើយក៏ស្រង់យកមកលំនៅឋាន ដើម្បីធ្វើបុណ្យតាម ប្រពៃណី និងរាយការណ៍ឱ្យសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជួយឧបត្ថម្ភដល់ក្រុមគ្រួសារកុមាររងគ្រោះនោះផងដែរ។

សមត្ថកិច្ចនគរបាលរដ្ឋបាលស្វាយស បានប្រាប់ឱ្យដឹងថា កុមាររងគ្រោះត្រូវបានគេស្គាល់ថា ទី១-ឈ្មោះវី សុទ្ធ ភេទប្រុស អាយុ២ឆ្នាំ និងទី២-ឈ្មោះដន សំណាង ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

សមត្ថកិច្ចបន្តថា កុមាររងគ្រោះទាំងពីរនាក់នេះធ្លាប់លង់ទឹកនៅចំណុចប្រឡាយនេះម្តងរួចមកហើយ តែត្រូវជីដូនរបស់គេទៅជួយសង្គ្រោះបានទាន់ពេលវេលារួចផុតពីសេចក្តីស្លាប់ រហូតនៅថ្ងៃ កើតហេតុ ពួកគេទៅលេងទឹកប្រឡាយទាំង២នាក់បងប្អូនជីដូនមួយ បណ្តាលស្លាប់ទាល់តែបានដោយសារជីដូនរបស់គេភ្លេចខ្លួនតែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ៕

RELATED ARTICLES