Monday, November 24, 2025
Homeព័ត៌មានជាតិជិះម៉ូតូឌូកតម្លៃរាប់ពាន់ដុល្លារ ឈប់ក្បែររថយន្ត បើកទ្វារចូលបម្រុង...

ជិះម៉ូតូឌូកតម្លៃរាប់ពាន់ដុល្លារ ឈប់ក្បែររថយន្ត បើកទ្វារចូលបម្រុង…

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងមកឈប់ក្បែររថយន្តកាមរីបាឡែន  ហើយក៏ចុះដើរទៅបើកទ្វារចូលក្នុងរថយន្តរួចបើកភ្លើង ត្រូវម្ចាស់ឃើញទាន់ក៏ចាប់ប្រគល់ ឱ្យសមត្ថកិច្ច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុច មុខលំនៅឋានសុភមង្គល នៅតាមបណ្តោយផ្លូវលេខ១៩BT ហៅ (ផ្លូវតាផុន) ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះឈឹម ឆៃយន្ត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ សិក្ខាកាមនាយទាហានសកម្ម រស់នៅភូមិចម្រើនផល ក្នុងសង្កាត់បឹងទំពុនទី១  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកម្ចាស់ រថយន្តមិនទាន់ដឹងឈ្មោះនោះទេ។

យោងតាមសម្តីម្ចាស់រថយន្ត បានប្រាប់សមត្ថកិច្ចថា ដំបូងឡើយ ពួកគាត់មានគ្នា៤ទៅ៥នាក់ បានអង្គុយផឹកស៊ីជិតកន្លែងកើតហេតុ ខណៈកំពុងតែផឹកស៊ីក៏ស្រាប់តែឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌូក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DB-0895 មក ឈប់ក្បែររថយន្តរបស់គាត់ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AT-6137 ដែលចតនៅកន្លែងកើតហេតុ។

ប្រភពបានបន្តថា ជនសង្ស័យខាងលើបានដើរមកជិតរថយន្តរបស់គាត់ ដោយចង់ដឹងគាត់ក៏បើកឡុកទ្វាររថយន្ត ខណៈនោះជនសង្ស័យក៏បើកទ្វាររថយន្តរបស់គាត់ចូលទៅក្នុងបម្រុងលួចកាបូបលុយ ទើបពួកគាត់ស្ទុះ មកចាប់បាននិងសួរនាំ ប៉ុន្តែជនសង្ស័យធ្វើដូចជាមនុស្សប្រើសារធាតុញៀនហួសកម្រិតឬសតិមិនគ្រប់ ព្រោះសួរលិចឆ្លើយទៅកើត។

ដោយមានការសង្ស័យ ម្ចាស់រថយន្តបានរាយការណ៍ទៅសមត្ថកិច្ចឱ្យមកទទួលយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ ដើម្បីសួរនាំនិងដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES