Monday, November 24, 2025
Homeព័ត៌មានជាតិខ្លួនឯងបានម្តងហើយ... ញ៉ាមហៅគ្នាទៅទៀត

ខ្លួនឯងបានម្តងហើយ… ញ៉ាមហៅគ្នាទៅទៀត

លួចទ្វារដែកចំនួន២ផ្ទាំង លើកដឹកចេញកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩  នៅត្រង់ចំណុចដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ជនសង្ស័យចំនួន៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់បានក្នុងអំពើចោរកម្មនេះ រួមមាន ៖

ទី១- ឈ្មោះវុធ វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរដាំបន្លែលក់។

ទី២-ឈ្មោះវ៉ុន សារ៉ាត់ ហៅវ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ

និងទី៣-ឈ្មោះបូ សំណាង ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស។ ជនទាំង៣នាក់ រស់នៅភូមិ អារញ្ញ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។

ចំណែកជនរងគ្រោះឈ្មោះទូច រាសី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងដីឡូត៍ មានលំនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក  ក្រុង/ខេត្តសៀមរាប។

សមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា នៅពេលកើតហេតុខាងលើ ជនសង្ស័យទាំង៣នាក់បាននាំគ្នាជិះម៉ូតូរ៉ឺម៉ក១គ្រឿងទៅធ្វើសកម្មភាពលួចទ្វាររបងធ្វើអំពីដែក ចំនួនពីរផ្ទាំង ប្រវែងប្រហែល៣ម៉ែត្រ ជាទ្វាររបស់ជនរងគ្រោះខាងលើ។

ខណៈពេលជនសង្ស័យទាំង៣នាក់ ធ្វើសកម្មភាពលួចបានហើយ ក៏លើកដាក់លើរ៉ឺម៉កបើកម៉ូតូចេញទៅ តែត្រូវប្រជាពលរដ្ឋដែលរស់នៅក្បែរនោះប្រទះឃើញ ក៏បានប្រាប់ទៅម្ចាស់ដីឡូត៍ បន្ទាប់មក ជនរងគ្រោះបានរាយការណ៍បន្តឱ្យសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ បញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ចំណែកជនសង្ស័យឈ្មោះបូ សំណាង ទើបមានអាយុ១១ឆ្នាំ បាន ឱ្យអាណាព្យាបាលធ្វើការធានា។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យទី១ ធ្លាប់បានលួចទ្វារដែកនៅចំណុចខាងលើបានម្តងរួចមកហើយ ដោយយកទៅលក់បានលុយចំនួន៥ម៉ឺនរៀល ទើបបបួលបក្ខពួកមកទៀត ក៏ត្រូវចាប់ខ្លួនបានតែម្តង៕

RELATED ARTICLES