Monday, November 24, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចឆែករកក្នុងកាបូបស្ពាយ និងក្នុងធុងសំរាម ទើបដឹងរឿងច្បាស់

សមត្ថកិច្ចឆែករកក្នុងកាបូបស្ពាយ និងក្នុងធុងសំរាម ទើបដឹងរឿងច្បាស់

ខេត្តប៉ៃលិន ៖ ទីតាំងបម្រើសេវាផ្លូវភេទដុះស្លែមួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងដឹកនាំដោយលោកព្រះរាជអាជ្ញា បានចុះប្រតិបត្តិការបង្ក្រាបទាំងកណ្តាលយប់ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន៦នាក់។

ប្រតិបត្តិការបង្ក្រាបទីតាំងសេវាផ្លូវភេទខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង០៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដោយមានការដឹកនាំផ្ទាល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងសមត្ថកិច្ចគ្រប់ផ្នែកចុះបង្ក្រាបនៅចំណុចផ្ទះរបស់ឈ្មោះសុខ ស្រីលីន ភេទស្រី អាយុ៣៥ឆ្នាំ ជាជនជាតិវៀតណាម មានលំនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

នៅក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញបានធ្វើការឃាតខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ (ស្រី៤នាក់) ដែលរួមមាន ៖

ទី១-ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម (ម្ចាស់ផ្ទះ)

ទី២-ឈ្មោះវៀង ធីហុង ហៅរក្សា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម

ទី៣-ឈ្មោះធិន ណាវ៉ាន់ ហៅអាម៉ី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាម

ទី៤-ឈ្មោះថៃ នីតៃលិន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម
ទី៥-ឈ្មោះម៉ៃទ្រី ថាណាផាសាត់ថាណា ហៅម៉ៃទី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរគ្រូពេទ្យ ជនជាតិថៃ

និងទី៦-ឈ្មោះឆាត ឡុង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរសន្តិសុខ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ រួមជាមួយជនជាតិចិនចំនួន៤នាក់ទៀតផង ដែលបានចូលទៅរកសេវាផ្លូវភេទនៅក្នុងទីតាំងខាងលើ។

តាមប្រភពពីសមត្ថកិច្ចដែលចុះប្រតិបត្តិការដោយផ្ទាល់ បានឱ្យដឹងថា ក្នុងករណីនេះកម្លាំងជំនាញ បានធ្វើការឆែកឆេរឃើញស្រោមអនាម័យមួយចំនួននៅក្នុងកាបូបដៃជនសង្ស័យ និងស្រោមអនាម័យ ដែលប្រើប្រាស់រួច នៅក្នុងធុងសំរាមសរុបចំនួន១០ស្រោម។

ជនសង្ស័យទាំងអស់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES