ខេត្តឧត្តមានជ័យ ៖ យុវជនម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី បែរជាដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅលើផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចលើផ្ទរបស់យុវជនរងគ្រោះ ស្ថិតក្នុងភូមិពង្រតាឡី ឃុំអំពិល ស្រុកបន្ទាយអំពិល។

យុវជនគំនិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះទឿន យែស មានអាយុប្រហែល២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយបាត់ជនរងគ្រោះមិនឃើញចុះដី ទើបសាច់ញាតិសង្ស័យក៏ឡើងទៅមើលនៅលើផ្ទះ ស្រាប់តែប្រទះឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច ចុះជួយពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន រួចក៏ប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
