Monday, November 24, 2025
Homeព័ត៌មានជាតិសឹងតែមិនជឿ!!! ដើររាយមងសោះ ជួបរឿងបែបនេះទៅវិញ គ្រួសារបានត្រឹមសោកស្តាយ

សឹងតែមិនជឿ!!! ដើររាយមងសោះ ជួបរឿងបែបនេះទៅវិញ គ្រួសារបានត្រឹមសោកស្តាយ

ខេត្តតាកែវ ៖ បុរសម្នាក់បានចេញទៅដើររាយមងនៅក្នុងបឹង ស្រាប់តែអកុសលក៏ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខាងលិចស្ពានទួលកាឃ្លោក ស្ថិតក្នុងភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត។

បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះប៉ែន សារិទ្ធ អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះបានដើរចេញពីផ្ទះសំដៅទៅបឹងកន្លែងកើតហេតុដើម្បីរាយមងរកត្រី ស្រាប់តែពេលកំពុងរាយមងសុខៗ ក៏ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ធ្វើឱ្យផ្អើលដល់អ្នកភូមិជួយដឹកសាកសពត្រឡប់ទៅផ្ទះវិញ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ក្រោយកើហេតុ កម្លាំងជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យលើសពជនរងគ្រោះ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយរន្ទះបាញ់ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារធ្វើតាមប្រពៃណី៕

RELATED ARTICLES