Sunday, May 11, 2025
Homeព័ត៌មានជាតិជានិស្សិតផង យកខ្សែ Wifi ចងភ្ជាប់នឹងបង្កាន់ដៃជណ្តើរ ធ្វើរឿងហ្នឹង

ជានិស្សិតផង យកខ្សែ Wifi ចងភ្ជាប់នឹងបង្កាន់ដៃជណ្តើរ ធ្វើរឿងហ្នឹង

ភ្នំពេញ ៖ យុវជនគិតខ្លីម្នាក់ជានិស្សិតឆ្នាំទី២ម្នាក់ មានឈ្មោះម៉េង ស៊េងហ៊ុយ អាយុ២២ឆ្នាំ  មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីក្នុងចិត្ត ក៏ដាច់ចិត្តគិតខ្លី ចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាង អាណោចអាធ័ម កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចបង្កាន់ដៃជណ្តើរជាន់ទី២ ក្នុងផ្ទះ ល្វែង១កន្លែង តាមបណ្តោយផ្លូវ ៥១៤ ស្ថិតក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក។

ក្រោយកើតហេតុ ក្រុមគ្រួសារបានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ឱ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាបខ្លួនប្រាកដមែន ដោយយកខ្សែវ៉ាយហ្វាយ (Wifi) ចងជាប់នឹងបង្កាន់ដៃជណ្តើរខាងលើជាន់ទី២ បន្ទាប់មកចងនឹងករបស់ខ្លួន ហើយសំយ៉ុងជើងទម្លាក់ខ្លួនបណ្តាលឱ្យរឹតកស្លាប់ភ្លាមៗ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES