Thursday, August 28, 2025
Homeសង្គម និងជីវិតឡើងយកកូនសត្វក្នុងសំបុក ត្រូវខ្សែភ្លើងឆក់ធ្លាក់ដី ប៊ិះស្លាប់

ឡើងយកកូនសត្វក្នុងសំបុក ត្រូវខ្សែភ្លើងឆក់ធ្លាក់ដី ប៊ិះស្លាប់

ខេត្តរតនៈគីរី ៖ ក្មេងប្រុសវ័យជំទង់ម្នាក់ ឃើញសំបុកសត្វនៅលើដើមឈើជាប់នឹងបង្គោលភ្លើង១ដើម ក៏ព្យាយាមឡើងទៅយកកូនសត្វ ស្រាប់តែអកុសល ឡើងមិនទាន់ដល់សំបុកសត្វ យកកូនសត្វបានផង ក៏ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យធ្លាក់ចុះដី បែកក្បាលរងរបួសយ៉ាងធ្ងន់ ប៊ិះស្លាប់។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ភូមិទំពួនរឺងធំ ឃុំតាវែងក្រោម ស្រុកតាវែង។

ក្មេងប្រុសរងគ្រោះ ដែលឡើងយកកូនសត្វ តែត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើដើមឈើស្ទើរស្លាប់រូបនេះ មានឈ្មោះម៉ក់ ម៉ាញ អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានឃើញសំបុកសត្វមួយ មិនដឹងជាសត្វអ្វីនោះទេ នៅលើចុងឈើមានកម្ពស់ជាង១០ម៉ែត្រហើយនៅក្បែរដើមឈើនោះមានបង្គោលភ្លើង១ដើមក្បែរនោះផង ដោយមានចំងាយឃ្លាតពីគ្នាប្រមាណតែកន្លះម៉ែត្រប៉ុណ្ណោះ ក៏មានចិត្តចង់ឡើងដើមឈើនោះ បំណងយកកូនសត្វ។ លុះពេលដែលជនរងគ្រោះ កំពុងតែប្រតោងឡើងដើមឈើបានកម្ពស់ ប្រមាណ៥ទៅ៦ម៉ែត្រ មិនទាន់ដល់សំបុកសត្វ យកកូនសត្វបានផង ក៏ស្រាប់តែឆ្លងចរន្តឆក់បណ្តាលឱ្យជនរងគ្រោះធ្លាក់ចុះដីទាំងកំរោលតែម្តង។

ប្រភពដដែលបន្តថា នៅពេលដែលជនរងគ្រោះធ្លាក់ចុះដីនោះ ក៏បានបោកក្បាលទៅនឹងគល់ឈើ បណ្តាលឱ្យរយះក្បាលយ៉ាងធំ ហើយបូករួមទាំងការធ្លាក់ចុះពីដើមឈើកម្ពស់ ៥-៦ម៉ែត្រផង ត្រូវចរន្តអគ្គិសនីឆក់ផង ធ្វើឱ្យជនរងគ្រោះរងរបួស៣តង់ឯណោះ និងមានសភាពធ្ងន់ធ្ងរ ស្ទើរស្លាប់ ស្ទើររស់តែម្តង។

RELATED ARTICLES