Wednesday, August 27, 2025
Homeសង្គម និងជីវិតបាត់កូនក្រមុំយូរថ្ងៃ ម៉ែភ័យចាញ់បោកគេ

បាត់កូនក្រមុំយូរថ្ងៃ ម៉ែភ័យចាញ់បោកគេ

ខេត្តក្រចេះ ៖ យុវតីម្នាក់ បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេលជាច្រើនថ្ងៃមកហើយ ទោះជាបងប្អូនសាច់ញាតិ តាមរកយ៉ាងណាក៏មិនឃើញ ទើបធ្វើឱ្យមានការព្រួយបារម្ភខ្លាច យុវតីរងគ្រោះចាញ់ល្បិចមនុស្សខិលខូច នាំយកទៅធ្វើបាប ជាហេតុធ្វើឱ្យក្រុមគ្រួសារ ប្រកាសតាមរក និងស្នើដល់សមត្ថកិច្ចជួយតាមរកយុវតីរងគ្រោះត្រឡប់មកផ្ទះវិញផង។

យុវតីដែលបាត់ខ្លួន មានឈ្មោះផល្លី លីតា ហៅស្រីនាង អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិសំបួរសែនជ័យ ឃុំស្នួល ស្រុកស្នួល។

តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ យុវតីរងគ្រោះខាងលើ បានចេញបាត់ពីផ្ទះ ដោយមិនបានប្រាប់អ្នកណាម្នាក់ឱ្យដឹងសោះ លុះបាត់យុវតីរងគ្រោះយូរ ក្រុមគ្រួសារនឹកឆ្ងល់ក៏នាំគ្នាដើរតាមស្វែងរក តែសួរអ្នកណាក៏មិនដឹង និងគ្មាន អ្នកបានប្រទះឃើញ ថាយុវតីរងគ្រោះចេញទៅណាជាមួយអ្នកណានោះទេ។

ប្រភពដដែលបន្តថា ក្រោយបាត់ខ្លួនភ្លាមៗ ក្រុមគ្រួសារបានចែកផ្លូវគ្នាតាមស្វែងរកសព្វកន្លែង តែមិនទទួលបានដំណឹងអ្វីសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ ខ្លាចយុវតីរូបនេះ ចាញ់ល្បិចរបស់មនុស្សខិលខូច ឬត្រូវគេធ្វើបាបដោយប្រការណាមួយ៕

RELATED ARTICLES