Sunday, May 4, 2025
Homeព័ត៌មានជាតិក្រមុំទៅបុណ្យកឋិន ឱ្យប្រុសបង្ហិនព្រហ្មចារី

ក្រមុំទៅបុណ្យកឋិន ឱ្យប្រុសបង្ហិនព្រហ្មចារី

ក្រមុំកំលោះ សម័យនេះ ភាគច្រើនពេលទៅវត្តអារាម ធ្វើបុណ្យទានម្តងៗ មិនសូវមានអ្នកចូល ស្តាប់ព្រះសង្ឃទេសនានោះឡើយ ដោយរវល់តែណាត់ជួបគ្នាសាសងស្នេហា លុះត្រូវដងត្រូវផ្លែគ្នា ក៏លេងផ្លូវកាត់។ យ៉ាងណាមិញ នាងក្រមុំម្នាក់នេះ បានទៅលេងបុណ្យកឋិន ពេលរាត្រី មិន ចូលស្តាប់លោកទេសនាអ្វីទេ បែរជាត្រូវរ៉ូវជាមួយ កំលោះ និងបើកដៃឱ្យប្រុសបង្ហិនព្រហ្មចារីខ្ទេច…។

នាងនួន ធឿន អាយុ២១ឆ្នាំ សព្វថ្ងៃកំពុងរួម រស់ជាមួយសង្សារទុំមុនស្រគាល នៅភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា នាងជាកូនច្បង ក្នុងចំណោមបងប្អូន២នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះមួយ ហៀង អាយុ៦៨ឆ្នាំ។ កាលពីតូច នាងធ្លាប់រៀនសូត្រដល់ថ្នាក់ទី៦ ចប់បឋមសិក្សាទើបឈប់ និងនៅតែផ្ទះជួយ ធ្វើស្រែម្តាយមេម៉ាយវ័យចាស់ ព្រោះម្តាយនាងមាន អាយុជាង៤០ឆ្នាំ ទៅហើយ ទើបបានជួបឪពុកនាង និងបង្កើតបានរូបនាង។ តាំងពីចូលវ័យក្រមុំមក នាងមិនធ្លាប់មានសង្សារ ឯណាទេ ឱ្យតែពេលយប់ក៏ដេកឱបម្តាយ ក្លាយជាទម្លាប់ទៅហើយ។ លុះមកដល់ល្ងាចថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០១៧ នៅវត្តថ្មពូក ឃ្លាតពីផ្ទះនាងជិត២០គីឡូម៉ែត្រ បានធ្វើ ពិធីសូត្រមន្តបុណ្យកឋិនទាន កំដរដោយសិល្បៈ យ៉ាងសប្បាយរីករាយ ដែលពេលនោះ រូបនាងក៏ បនាទៅលេងបុណ្យនោះដែរ រួមជាមួយមិត្តភក្តិ ជាច្រើន។ បន្ទាប់ពីបានដើរលេងមួយសន្ទុះមក នាង វង្វេងបាត់មិត្តភក្តិ បែរជាជួបកំលោះម្នាក់ឈ្មោះ ហេង ចាន់ណារិទ្ធ ហៅរ៉េម អាយុ១៩ឆ្នាំ។ ពួកនាង ក៏និយាយគ្នាលេងធម្មតាតាមលក្ខណៈមនុស្សមិន ធ្លាប់ស្គាល់គ្នា តែកំលោះនេះ ប្រាប់ថា ផ្ទះគេនៅជិត វត្តថ្មពូក។

នាងនួន ធឿន និងយុវជនហេង ចាន់ណារិទ្ធ

នាងនួន ធឿន បន្តទៀតថា បន្ទាប់ពីសួរដឹងប្រវត្តិ គ្នាទៅវិញទៅមករួច កំលោះរ៉េម បានបបួលទៅរកទិញនំញ៉ាំ និងបណ្តើរទៅដល់ របងវត្តជាកន្លែងស្ងាត់ ក៏លួងលោមសុំស្នេហ៍ពីនាងត្រង់ៗតែម្តង ដោយលើក ឡើងថា ខ្វះអ្វីក្រមុំពេញភូមិ តែគេមិនស្រលាញ់ លុះគ្រាន់តែបានជួបនាងភ្លាម ស្រឡាញ់ភ្លែតតែម្តង ពិតជាគូព្រេងនឹងគ្នាហើយ។ ពេលគេសារភាព ស្នេហ៍បែបនេះ នាងពេញចិត្តណាស់ ក៏ប្រាប់គេវិញថា មិនខ្វះទេកំលោះៗ សុំស្នេហ៍ តែនាងមិនព្រមស្មគ្រ័ តែជាមួយកំលោះរ៉េម នាងមិនប្រកែកទេ ហើយថា បើស្រលាញ់នាងស្មោះចូលដល់ចាស់ទុំទៅ។

នាងនួន ធឿន

នាងនួន ធឿន បន្តទៀតថា ក្រោយពីត្រូវចិត្តថ្លើមគ្នាមក កំលោះធឿន បានបបួលនាងទៅឱ្យស្គាល់ផ្ទះរបស់គេ ដែលនៅមិនឆ្ងាយពីវត្ត នាងក៏សុខចិត្តទៅ។ ព្រោះនាងចង់តាមដានពូជពង្សរបស់គេទេ ក្រែងជា មនុស្សខ្ចាត់ព្រាត់ អត់ដំបូលជ្រកផង កុហកថាមានផ្ទះ លុះទៅដល់ ទើប នាងជឿថា ប្រុសថ្លៃមិនកុហកនាងទេ។ ពេលទៅដល់នោះ ម៉ែឪបងប្អូន គេទៅលេងបុណ្យកឋិនអស់ ទើបនាងស្នើកំលោះឱ្យជូននាង ទៅវត្តវិញ តែកំលោះប្រាប់ថា ចាំស្អែកទៅ ព្រោះមិត្តភក្តិដែល មកជាមួយនាងទាំងប៉ុន្មាន គេជិះម៉ូតូទៅវិញអស់ហើយ។ ដោយទាល់ច្រក នាងក៏យល់ព្រមគេងផ្ទះគេ មួយយប់ ហើយពេលនោះ ដោយសារតែភ្លើងតណ្ហា ឆាបឆេះ ទើបព្រហ្មចារីនាងត្រូវប្រុសបំផ្លាញខ្ទេច។ ដោយអ្វីៗ វាជ្រុលអស់ទៅហើយ នាងក៏ក្រាញមិនព្រមវិលទៅផ្ទះវិញទេ ខ្លាចប្រុសបោកប្រាស់ ក៏នៅរួមរស់ជាមួយគេ ដល់ទៅ ៣យប់ឯណោះ ដោយទទួលស្គាល់ថា រសជាតិស្នេហ៍កំលោះក្រមុំបរិសុទ្ធដូចគ្នានេះ ពិតជាឆ្ងាញ់ភ្លេចម៉ែភ្លេចឪមែន។

យុវជនហេង ចាន់ណារិទ្ធ

ដោយឡែក យុវជនហេង ចាន់ណារិទ្ធ អាយុ១៩ឆ្នាំ បានឱ្យដឹងថា រូបគេមិនធ្លាប់មានស្រីញីឯណាទេ ជាកំលោះបរិសុទ្ធពិតៗ ចៃដន្យ បានជួបនាងធឿន ទៅលេងបុណ្យកឋិន ក៏លង់ស្នេហ៍នាងតែម្តង។ មុនដំបូង នាងក្រមុំបានសុំឱ្យរូបគេនាំនាងមកឱ្យស្គាល់ផ្ទះ ក្នុងបំណងតាមដាន ពូជពង្សរបស់គេ។ លុះគេនាំនាងមក ជួនជាយប់ ជ្រៅទៅហើយ មិត្តភក្តិនាងទៅចោលអស់ ទើប គេមិនជូននាងទៅវត្តវិញ និងឃាត់នាងឱ្យគេងមួយ យប់ ដែលនាងមិនប្រកែក។ រាត្រីដ៏ត្រជាក់នោះ គេ ពិតជាបានបង្ហិនព្រហ្មចារីនាងមែន ឯរូបនាងក៏ឆក់ បនាភាពបរិសុទ្ធជាកំលោះរបស់គេដែរ។ ព្រឹកឡើង ម៉ែឪ ចាស់ទុំបានដឹងរឿងនេះ ក៏ហួសពេលទៅហើយ មានតែជួយសម្របសម្រួលជាមួយម្តាយខាងស្រី តែប៉ុណ្ណោះ ព្រោះគេសន្យាថា មិនបោះបង់នាងចោល ជាដាច់ខាត។

អ្នកស្រីជុំ រ៉ាន់ អាយុ៥០ឆ្នាំ ជាម្តាយខាងប្រុស បានឱ្យដឹងថា ចំពោះរឿងស្នេហាកូនៗ ជួបគ្នានៅវត្ត រួចនាំគ្នាមកទុំមុនស្រគាលក្នុងផ្ទះនេះ គាត់មិនបំបែកទេ ចាំច្រូតស្រូវរួចសិន នឹងគិតគូរស្តីដណ្តឹងនាងជា កូនប្រសា។ ឥឡូវនាងធឿន មិនព្រមវិលទៅផ្ទះនាង វិញទេ ទោះជាម្តាយនាងតាមហៅក៏ដោយ នេះមកពី នាងខ្លាចកូនប្រុសគាត់បោកប្រាស់តែម្តង។

អ្នកស្រីជុំ រ៉ាន់

យុវជននួន ធា អាយុ១៨ឆ្នាំ ជាប្អូនបង្កើត របស់នាងនួន ធឿន ក៏បានឱ្យដឹងដែរថា ពេលដែល បងស្រីរបស់គេទៅតាមប្រុស៣យប់ ៣ថ្ងៃនេះ ម្តាយ និងរូបគេ ព្រមទាំងញាតិជិតខាងភ័យឆ្លេឆ្លាតាមរក បងស្រីនេះគ្រប់គ្នា ទីបំផុត ក៏ស៊ើបសួររកឃើញគាត់ កំពុងរួមរស់ជាមួយសង្សារ។ ឥឡូវអ្វីៗជ្រុលអស់ ទៅហើយ រូបគេជាប្អូនក៏មិនថាអីដែរ ដោយយល់ថា នេះប្រហែលបងស្រីនិងសង្សារគាត់ជាគូព្រេងពីជាតិ មុន បានជាមកជួបគ្នាក្នុងពិធីបុណ្យកឋិនបែបនេះ។

យុវជននួន ធា

គួរបញ្ជាក់ថា កំលោះក្រមុំសម័យនេះ ពេលមាន បុណ្យកឋិន បុណ្យផ្កា ឯវត្ត មិនសូវមានអ្នកចូល ព្រះវិហារ ឬឧបដ្ឋានសាលា ស្តាប់ព្រះសង្ឃសម្តែង ព្រះបរិត្តទេសនានោះទេ បែរជានាំគ្នាសាសងស្នេហា ក្បែររបងទៅវិញ។ អ្នកខ្លះមិនធ្លាប់ស្គាល់គ្នាសោះ ក៏ ត្រូវដងត្រូវផ្លែគ្នា លេងល្បែងស្នេហ៍ក្បែរមាត់ស្រះវត្ត ត្រង់ទីងងឹត ដែលភ្លើងអគ្គិសនីចាំងមិនដល់ ខ្លះទៀត ដឹកដៃគ្នាទៅវាលស្រែក្បែរវត្ត លេងល្បែងស្នេហ៍ក្តៅ សាច់។ តាមជំនឿបុរាណ កំលោះក្រមុំដោយគ្នាក្នុង វត្តដូចឆ្កែឆ្មាបែបនេះ មិនបានយូរអង្វែងទេ ព្រោះវត្ត អារាមជាទីសក្ការៈ ប៉ុន្តែបើជួបគ្នាក្នុងវត្ត រួចចូលស្តីដណ្តឹងរៀបការតាមប្រពៃណី អត់អីទេ កុំតែលេង ឆក់កណ្តៀតក្បែររបងវត្ត ឬស្រះទឹក…”៕

RELATED ARTICLES