Monday, May 13, 2024
Homeតារាខ្មែរឧកញ៉ា ម៉ុង ប្ញទ្ធី ឯកឧត្តមខៀវ កាញ៉ារីទ្ធ និងតារាល្បីៗចូលរួមថ្ងៃបុណ្យបូជាសពលោកអ៊ិត សេដ្ឋា

ឧកញ៉ា ម៉ុង ប្ញទ្ធី ឯកឧត្តមខៀវ កាញ៉ារីទ្ធ និងតារាល្បីៗចូលរួមថ្ងៃបុណ្យបូជាសពលោកអ៊ិត សេដ្ឋា

ក្រុមតារាសិល្បកររួមអាជីពជាច្រើននាក់ បានលេចមុខនៅថ្ងៃបូជាសពពិធីករល្បីរបស់ទូរទស្សន៏ CTN ដែលនឹងត្រូវបូជាសពនៅម៉ោង៥ជាងល្ងាចនេះ នៅវត្តឧត្តរាវតី នៅខណ្ឌឫស្សីកែវ។ នៅក្នុងពិធីកាន់ទុក្ខដ៏ក្រៀមក្រំនេះដែរ ក៏មានវត្តមានលោកឧកញ៉ា ម៉ុង ប្ញទ្ធី និងឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក៌បានអញ្ជើញចូលរូមផងដែរ។

គួរបញ្ជាក់ថា លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលបច្ច័យ១០លានរៀល និងឧបត្ថម្ភម្តាយលោកអុិត សេដ្ឋា ៥លានរៀល, លោកឧកញ៉ាម៉ុង ប្ញទ្ធី ចូលបច្ច័យ៥០០ដុល្លារ និងផ្ទះ១ខ្នង នៅតំបន់អភិវឌ្ឍន៍កែវផុស, សប្បុរសជនចូលបច្ច័យតាមនាយពែកមី និងមកចូលបច្ច័យផ្ទាល់ សរុប៦ទៅ៧មុឺនដុល្លារ ៕

លោកឧកញ៉ា ម៉ុង ប្ញទ្ធី
ឯកឧត្តមខៀវ កាញ៉ារីទ្ធ
លោក ហ៊ុយ វណ្ណៈ
លោកសុះ ម៉ាច
អ្នកនាងចន ច័ន្ទលក្ខិណា
លោកហម ឆរ៉ា
លោកតាវិុកទ័រ
នាយទុយ
អ្នកនាងឱក បូរី

ថន លក្ខិណា
នាយក្រូច
ខ្ញុង
វ៉ាន់នីឡា និងនាយព្រែក

RELATED ARTICLES