Monday, May 13, 2024
Homeតារាខ្មែរគង់ វង្សយ៉ាទី ចោលកាដូ២០មុឺនដុល្លារ

គង់ វង្សយ៉ាទី ចោលកាដូ២០មុឺនដុល្លារ

តារាមានដើមទ្រូងសិចស៊ីគួរឱ្យក្នាញ់ គង់ វង្សយ៉ាទី ល្បីល្បាញទាំងអាជីពសិល្បៈ និងរឿងស្នេហាព្រមគ្នាតែម្តង ដែលរហូតមកដល់ពេលនេះ នាងក្លាយជាពិធីការិនីដែលក្តាប់តំណែងបានយូរជាងគេនៅ CTN និង មានមន្តស្នេហ៍ក៏មិនធម្មតាឡើយ ព្រោះមានឧកញ៉ាដល់ទៅ២នាក់ ប្រជែងគ្នាដណ្តើមបេះដូងតារាទ្រលុកទ្រលន់រូបនេះ។

ប្រភពបានឱ្យដឹងថា លោកឧកញ៉ាទាំង២ សុទ្ធតែត្រូវបានរាយការណ៍មកថា បានលង់ស្នេហ៍ឈ្លក់សម្រស់យ៉ាទី យ៉ាងងប់ងុល ហើយមើលតារាផ្សេងៗទៀត មិនចូលភ្នែកឡើយ។

ប្រភពបានឱ្យដឹងថា ក្នុងចំណោមឧកញ៉ាទ្រព្យស្តុកទាំង២ ស្រីស្អាតយ៉ាទី មិនអាចប្រកែកស្នេហ៍មួយណាបានឡើយ ព្រោះសុទ្ធតែសេដ្ឋីដូចគ្នា ហើយអ្វីដែលគួរឱ្យគេចាប់អារម្មណ៍នោះ គឺមុននេះ តារារូបស្រស់រូបនេះបាននិយាយត្រង់ៗថា នាងនឹងពិចារណាស្នេហ៍បុរសណាម្នាក់ បើសិនជាបុរសនោះហ៊ានទិញឡានទំនើបតាមចិត្ត នាងចង់បាន នោះគឺរថយន្តក្នុងក្តីស្រមៃ Lexus LX570 ស៊េរីឆ្នាំ២០១៧ ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ។

 

ការថ្លែងរបស់តារារូបស្រស់គង់ វង្សយ៉ាទី រូបនេះ ក្រោយពេលដែលតារាក្រោមដំបូល CTN ថន លក្ខិណា ឆេះដុំរឿងគេថា នាងព្រមប្រគល់ស្នេហាទៅឱ្យប្រុសណា ជាថ្នូរឡានទំនើប Lexus LX570 ស៊េរីឆ្នាំ២០១៧។ ប៉ុន្តែ រហូតមកដល់ពេលនេះ គេនៅតែមិនទាន់ឃើញស្រីស្អាតគង់ វង្សយ៉ាទី បានកាដូរថយន្តទំនើបនោះនៅឡើយ គឺនាងនៅតែជិះរថយន្ត Lexus LX470 តម្លៃជាង២ម៉ឺនដុល្លារ ក្រោយលក់ឡាន Lexus RX300 មក។

តារាជាច្រើនបានខ្សឹបខ្សៀវគ្នាថា មើលទៅលោកឧកញ៉ាទាំង២ ដែលល្បីសុសសាយពេញចង្កោមអ្នកសិល្បៈថា ដណ្តើមគ្នាស្នេហ៍យ៉ាទី នោះ ប្រហែលជាសុទ្ធតែឧកញ៉ាដៃស្វិតហើយមើលទៅ មិនមែនដៃទូលាយទេ បានជាបណ្តោយឱ្យស្រីស្អាតនៅតែជិះឡានកញ្ចាស់ទៀត ខណៈដែលម៉ាក សែនសូនីតា ហៅតូតា ស្ងាត់ៗជិះឡាន Lexus LX450d តម្លៃ១៧ម៉ឺនដុល្លារ ផ្អើលពេញចង្កោមអ្នកសិល្បៈតែម្តង។

ប្រភពបានឱ្យដឹងថា យ៉ាទី មិនចង់ឱ្យមានឈ្មោះថា នាងត្រឹមជាស្រីស្នេហ៍ កំណាន់ចិត្តលួចលាក់របស់ប្រុសណាម្នាក់ឡើយ ទើបនាងសុខចិត្តបោះចោលកាដូឡាន ២០ម៉ឺនដុល្លារ ព្រោះតែមិនចង់ពាក់ព័ន្ធនឹងប្តីគេ នាំឱ្យជាប់ទ្រុងស្នេហ៍ រើខ្លួនមិនរួច…៕

RELATED ARTICLES