Sunday, May 12, 2024
Homeតារាខ្មែររឿងភាគទី៤ របស់ LD ”អាពាហ៍ពិពាហ៍ចម្លែក” ចាក់ផ្សាយនៅCTN (មានវីដេអូ)

រឿងភាគទី៤ របស់ LD ”អាពាហ៍ពិពាហ៍ចម្លែក” ចាក់ផ្សាយនៅCTN (មានវីដេអូ)

ខុសពីពេលមុនៗ ដែលផលិតកម្ម LD Picture តែងតែធ្វើពិធីសម្ពោធរឿងថ្មីរបស់ខ្លួន នៅតាមបណ្ដារោងកុនទំនើបៗ តែលើកនេះ លោកលៀក លីដា ថៅកែរផលិតកម្មបានហៅតារាល្បីរបស់ខ្លួនចូលរួមសម្ពោធនៅផ្ទះរបស់ខ្លួន ឯបុរីលឹម ឈាងហាក់ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែឧសភានោះ តារាល្បីជាច្រើនបានមកជួបជុំគ្នានៅផ្ទះលោកលៀក លីដា ដោយមានទាំងការញាំអារហាររួមគ្នាផងដែរ ហើយម្នាក់ៗរង់ចាំមើលប៉ុស្ដិ៍ CTN ដែលត្រូវចាក់ផ្សាយរឿង ”អាពាហ៍ពិពាហ៍ចម្លែក” នៅម៉ោង៧ដល់៨យប់ ជារៀងរាល់ថ្ងៃ ពីថ្ងៃច័ន្ទដល់សុក្រនោះ ចាប់ពីថ្ងៃទី២៩ ខែឧសភា នេះតទៅ។

លោកលៀក លីដា ថៅកែផលិតកម្ម LD បានឲ្យដឹងថា រឿង ”អាពាហ៍ពិពាហ៍ចម្លែក” នេះត្រូវដាក់បញ្ចាំងចាប់ពីពេលនេះតទៅ នៅលើប៉ុស្ដិ៍ CTN ហើយសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ព្រោះរឿងនេះមានតារាល្បីៗជាង៣០នាក់ បានចូលរួមថតសម្ដែង។

លោកលីដា និយាយថា ”LD បានសហការជាមួយCTN និងបណ្ដាប៉ុស្ដិ៍ផ្សេងៗទៀត ដែលត្រូវការរឿងរបស់យើងដែលមានគុណភាព។ សម្រាប់រឿង ”អាពាហ៍ពិពាហ៍ចម្លែក” នេះមានតួល្បីៗ៣០នាក់ឯណោះ និងតួមិនសូវល្បីជាច្រើននាក់ទៀត ហើយរឿងហ្នឹងមាន៥៤ភាគ សម្រាប់ដាក់បញ្ចាំង១០សប្ដាហ៍នៅCTN។

សៅ ឧត្តម

នេះជារឿងទី៤ ហើយដែល LD បានផលិតរឿងភាគឲ្យប៉ុស្ដិ៍ទូរទស្សន៍ បន្ទាប់ពីរឿង ”ម្ទេសហឹរអំបិលប្រៃ” និងរឿង ”ក្រមុំបាយឆា” បញ្ចាំងនៅ PNN និងរឿង ”ទីបញ្ចប់នៃស្នេហ៍” ដាក់បញ្ចាំងនៅ CTN ដែរ។ LD បានបើកចំហចំពោះគ្រប់បណ្ដាទូទស្សន៍ទាំងអស់ ដែលត្រូវការរឿងភាគរបស់ LD ហើយយើងនឹងធ្វើឲ្យមានគុណភាពល្អ តាមដែលស្ថានីយទូរទស្សន៍ គាត់ចង់បាន។ ពេលនេះ LD បានក្រុមផលិតរឿងជា២ផ្នែក គឺខាងភាពយន្ដភាគដាក់តាមប៉ុស្ដិ៍ទូរទស្សន៍ និងក្រុមផលិតរឿងដុំដាក់តាមរោងភាពយន្តផ្សេងដែរ អីចឹងថ្វីត្បិតតែយើងងាកមកផលិតរឿងតាមប៉ុស្ដិ៍ទូរទស្សន៍មែន តែមិនមានការយឺតយ៉ាវសម្រាប់ការផលិតរឿងដុំឡើយ”។

អ្នកនាងប៊ី រីយ៉ា

លោកលៀក លីដា បានបន្ថែមថា រឿង ”អាពាហ៍ពិពាហ៍ចម្លែក” ក្រៅពីប្រជុំទៅដោយតារាល្បីជាច្រើននាក់នោះ គឺរឿងនេះក៍មានអមដោយបទចម្រៀងរបស់តារា LD គឺលោកសៅ ឧត្តម បទ ”សុំទោស” ត្រូវបានចាក់អមផ្ទៃរឿងទាំងមូលផងដែរ ព្រោះបទនេះគឺស៊ីទៅហ្នឹងសាច់រឿងទាំងមូល ហើយសម្រាប់រឿងក្រោយៗទៀត របស់ LD ក៏មានបទចម្រៀងរបស់លោកសៅ​ ឧត្តម ជាបទ Original Songs អមទៀតដែរ ដើម្បីឲ្យកាន់តែមានការទាក់ទាញ។

លោកលីដា​ មានជំនឿចិត្តថា បទ ”សុំទោស” របស់សៅ ឧត្តម នឹងកាន់តែល្បីរន្ទឺនៅពេលដែលត្រូវចាក់បន្លឺរៀងរាល់រាត្រី នៅលើកញ្ចក់ប៉ុស្ដិ៍ CTN អមជាមួយរឿង ”អាពាហ៍ពិពាហ៍ចម្លែក” នោះ។

លោក B I G

សៅ ឧត្តម បានឲ្យដឹងថា ”ខ្ញុំចុះកុងត្រា៣ឆ្នាំ ជាមួយ LD ហើយទាំងបទចម្រៀងការសម្ដែងភាពយន្ដ តែខាងផលិតកម្មជាអ្នករៀបចំឲ្យ។ គាត់ថាយ៉ាងហោចណាស់មានរឿង៣ដែរ ក្នុង១ឆ្នាំ ឲ្យខ្ញុំថត ចំណែកបទចម្រៀងវិញ គឺមានជាហូរហែ បន្ទាប់ពីបទ”សុំទោស”នេះ”។

នៅក្នុងការជប់លៀងសម្ពោធរឿង ”អាពាហ៍ពិពាហ៍ចម្លែក” គេឃើញមានតារាល្បីៗជាច្រើន មានដូចជា អ្នកនាងប៉ែន សុផានី, គៀត សុវណ្ណាឡាង, សាឡាត់ ស្រីឡាង, ឡោម លក្ខិណា, លឹម ជាឡាយ, ប៉ែន សារ៉ាវ, ពែក មី, នាយក្រូច, ងួន សុបិន្ទ ជាដើម ដែលម្នាក់ៗសុទ្ធសឹងតែមានទឹកមុខរីករាយគ្រប់គ្នា នៅពេលដែលបានទស្សនារឿងភាគរបស់ខ្លួន លើកញ្ចក់ទូរទស្សន៍ CTN នេះ។

ដោយឡែកតួឯកក្នុងរឿង ”អាពាហ៍ពិពាហ៍ចម្លែក” គឺស្រីស្អាតគៀត សុវណ្ណាឡាង និងលោកលឹម ជាឡាយ។ ដោយឡែកតារាកូន១កូនកាត់ឥណ្ឌា គឺអ្នកនាងប៊ី រីយ៉ា ក៍បានលេខមុខនៅក្នុងកម្មវិធីនោះដែរ ហើយនាងនឹងត្រៀមថតរឿងថ្មីរបស់ LD នៅពេលបន្ទាប់ ក្រោយពេលល្បីរឿង ”អាបពាក់មួកសុវត្ថិភាព” វគ្គ១ កាលពីឆ្នាំមុននោះ៕

ឡោម លក្ខិណា

https://www.facebook.com/angkorthommagazine/videos/195433530979705/

RELATED ARTICLES