Thursday, May 21, 2026
Homeចរាចរណ៍បង្ក្រាបឡានដឹកទម្ងន់ ៣ថ្ងៃ ១៥គ្រឿង

បង្ក្រាបឡានដឹកទម្ងន់ ៣ថ្ងៃ ១៥គ្រឿង

ភ្នំពេញ ៖ យានយន្តដឹកជញ្ជូនលើសទម្ងន់ ចំនួន១៥គ្រឿង ត្រូវបានក្រុមចល័តក្រសួង ចុះឆ្មក់ត្រួតពិនិត្យនិងពិន័យ នៅទីតាំងផ្សេងៗគ្នា ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មា ធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ លោកគឹម សាន់ អនុប្រធានក្រុមការងារ លោក ម៉ី ម៉ារ៉ាឌី អនុប្រធានក្រុមការងារ និងសមាជិកក្រុមការងារចល័តចម្រុះ សហការជាមួយស្ថានីយជញ្ជីងរាជានុកូល ស្ថានីយកាំពី ស្ថានីយព្រៃព្នៅ ស្ថានីយព្រែកឯង ស្ថានីយបឹងឃុនឆាង ស្ថានីយរំចេក និងស្ថានីយថ្នល់ទទឹង បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានត្រួតពិនិត្យយានយន្ត និងពិន័យ សរុបចំនួន ១៥គ្រឿង ដែលលើសទម្ងន់អនុញ្ញាត ចន្លោះពី៥តោន ដល់២៩តោន។

ក្រសួងសាធារណការនិងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹក ជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្ត ចាប់ពីភ្លៅ ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ ។

ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែងឡើយ៕

RELATED ARTICLES