ភ្នំពេញៈតារាសម្ដែងលោកស៊ីណាវ៉ាត់ត្រា បានឲ្យដឹងថានៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ លោកបានថតរាំលេងកម្សាន្ដឲ្យខាងសមាគមទូរទស្សន៍កម្ពុជា អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ថតMV បទចូលឆ្នាំឲ្យផលិតកម្មថោន និងសាន់ ដេផងដែរ ។លោកថាមាមាញឹកគួរសមជាមួយអាជីពសម្ដែង និងម្យាងទៀតចេញពីថតទៅធ្វើការយប់ដល់វេលាអាទ្រាធ តែលោកមិនបោះបង់ចោលការងារមួយណាឡើយ ។


តារាមានប្រវត្តិកម្សត់តស៊ូពីខេត្តបាត់ដំបងមករស់នៅផ្ទះជួលនាទីក្រុងភ្នំពេញដែលបានប្រឡូកក្នុងអាជីពសិល្បៈជិត១០ឆ្នាំមកនេះមិនត្រឹមតែជាអ្នកសម្ដែងភាពយន្ដ រឿងខ្លីៗ និងថតMV ប៉ុណ្ណោះទេ ប៉ុន្ដែលោកក៍បានវិវត្តន៍ខ្លួនទៅជាអ្នកដឹកនាំ(Director )រឿងShort Film ម្នាក់ផងដែរ ។


គួរបញ្ជាក់ថាលោកណាវ៉ាត់ត្រា ក្រៅពីអាជីពសិល្បៈលោកក៍នៅតែធ្វើការជាមេការខារ៉ាអូខេ Goal Palace KTV ផងដែរ ។លោកថាការងារអ្វីក៍ដោយឲ្យតែស្របច្បាប់ គឺលោកពេញចិត្តនិងធ្វើដោយមិនប្រកាន់ខ្លួន ព្រោះអំឡុងសេដ្ឋកិច្ចកំពុងតែប្រឈមបែបធ្វើការងារចំណូលតែ១ច្រកពិបាកទប់ទល់ ។តែលោកថាទោះជាក្លាយទៅជាអ្វីក៍លោកមិនចោលសិល្បៈជាដាច់ខាត ព្រោះការងារមួយនេះជាអ្វីដែលលោកស្រលាញ់បំផុតតាំងពីនៅក្មេង ហើយទទួលថតសម្ដែងជាតួអ្វីក៍អាចធ្វើបានធ្វើបានដែរទៅតាមអ្នកដឹកនាំរឿងចង់បាន ៕







