Monday, May 20, 2024
Homeព័ត៌មានជាតិចិត្ដ​ខ្លាំង​ទាញ​ព្រនង់វាយ​នគរ​បាល ​បាញ់​សម្លាប់​ម្នាក់​ នៅ​ក្រចេះ​

ចិត្ដ​ខ្លាំង​ទាញ​ព្រនង់វាយ​នគរ​បាល ​បាញ់​សម្លាប់​ម្នាក់​ នៅ​ក្រចេះ​

ខេត្ដក្រចេះ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិរដ្ឋបាលជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបាញ់ចំនួន៣គ្រាប់ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅល្ងាចថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០១៦ ក៏ព្រោះតែជនរងគ្រោះប្រុងប្រើហិង្សាលើកម្លាំងនគរបាល ។

លោក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ហេតុការណ៍នេះបណ្ដាលមកពីជនរងគ្រោះឈ្មោះ សុខ ណា អាយុ២០ឆ្នាំ បានវាយទៅលេីឈ្មោះហីុ ដែលជាមន្រ្តីនគរបាលប៉ុស្ដិ៍ បណ្ដាលឲ្យរងរបួស ត្រង់ដៃ ។

fbfjhdghsddf

លោកអធិការបានបញ្ជាក់ថា “កម្លាំងនគរបាលមានគ្នាចំនួន៣នាក់ បានមកឃាត់ខ្លួនជនរងគ្រោះ ហេីយបានបាញ់សំឡុត ដោយគ្រាប់ទី១បាញ់ឡេីងលេី គ្រាប់ទី២បាញ់ឡេីងលេី តែជនរងគ្រោះនៅតែដេីរចូលថែមទាំងមានប្រនុង១ផងដែរ ហើយបានវាយត្រូវដៃឈ្មោះ ទួន លីន ជាមន្រ្តីនគរបាល ទើបឈ្មោះ ហីុ បាញ់គ្រាប់ទី៣ បាញ់បណ្ដាលឲ្យផ្លាតត្រូវឆ្អឹងជំនី បណ្ដាលឲ្យជនរងគ្រោះស្លាប់តែម្ដង”។

fdhgmdfgn
ប្រពន្ធជនរងគ្រោះ ទ្រហោយំ…..

លោកអធិការបានបញ្ជាក់ឲ្យដឹងថា ក្រោយមានបញ្ជាភ្លាមៗ ពីលោកស្នងការខេត្ត ឧត្តមសេនីយ៍ត្រី លន់ សុផាតឲ្យឃាត់ខ្លួន និងបញ្ជូនមន្រ្តីនគរបាលរូបនោះ មកសាកសួរ និងដើម្បីដោះស្រាយតាមនីតិវិធីផងដែរ ៕

RELATED ARTICLES