Monday, March 16, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ៅការធ្វើផ្ទះ មិនសូវចំណេញ លក់ថ្នាំញៀន ជាប់ខ្នោះ៥នាក់

ម៉ៅការធ្វើផ្ទះ មិនសូវចំណេញ លក់ថ្នាំញៀន ជាប់ខ្នោះ៥នាក់

ខេត្តបាត់ដំបង ៖ ជាងសំណង់ ១ក្រុម បានម៉ៅការធ្វើផ្ទះឱ្យគេ មិនសូវចំណេញ ក៏បែកគំនិតបបួលគ្នាជូញថ្នាំញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនសរុបចំនួន៥នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការបង្ក្រាបក្រុមជាងធ្វើផ្ទះ ជួញថ្នាំញៀននេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិចម្ការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យ ទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះជ័យ វិសាល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងធ្វើផ្ទះ រស់នៅភូមិទូលច្រនៀង ឃុំបាយតម្រាំ ស្រុកបាណន់។ ទី២-ឈ្មោះស៊ុំ មិនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងធ្វើផ្ទះ រស់នៅភូមិទូលច្រនៀង ឃុំបាយតម្រាំ ស្រុកបាណន់។ ទី៣-ឈ្មោះធឿន ហ៊ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងធ្វើផ្ទះ រស់នៅភូមិទូលច្រនៀង ឃុំបាយតម្រាំ ស្រុកបាណន់។ ទី៤-ឈ្មោះរី រ៉េន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងធ្វើផ្ទះ រស់នៅភូមិទូលច្រនៀង ឃុំបាយតម្រាំ ស្រុកបាណន់ និងទី៥-ឈ្មោះសួង ធេន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងធ្វើផ្ទះ រស់នៅភូមិកំពង់ចែង ឃុំបាយតម្រាំ ស្រុកបាណន់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ក្រុមជនសង្ស័យខាងលើ មានមុខរបរជាជាងធ្វើផ្ទះ តែត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះឃាត់ខ្លួន ពីបទ “ជួញដូរនិងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់” ខណៈដែលក្រុមជាងផ្ទះនេះ បាននិងកំពុងប្រព្រឹត្តជាក់ស្តែង ទាំងកណ្តាលថ្ងៃ នៅកន្លែងធ្វើការងារ។ ជាមួយនឹងការឃាត់ខ្លួនក្រុមជាងធ្វើផ្ទះនេះ មន្ត្រីជំនាញ ដកហូតបានវត្ថុតាង រួមមាន  ថ្នាំញៀន ប្រភេទ ICE (ម៉ាទឹកកក) ចំនួន៥កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន១គ្រឿង ថង់សម្រាប់ច្រកថ្នាំញៀន មួយចំនួន និងសម្ភារសម្រា ប់ ប្រើប្រាស់ថ្នាំញៀន មួយចំនួនទៀត ។

សមត្ថកិច្ច បានបញ្ជាក់ថា តាមពិត ក្រុមនេះសុទ្ធតែជាងសាងសង់ផ្ទះ តែពួកគេម៉ៅការ ធ្វើផ្ទះឱ្យគេ មិនសូវចំ ណេញ ទើបបែកគំនិតបបួលគ្នាបន្ថែមមុខរបរថ្មី “ជួញដូរគ្រឿងញៀន”។ មិនត្រឹមតែជួញដូរទេ ពួកគេក៏ជាអ្នកសេពគ្រឿងញៀនផងដែរ ។

ក្រុមជនសង្ស័យ ទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES