Saturday, March 7, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលក់ម៉ូតូស្លាកលេខក្លែងក្លាយ ថៅកែស្រី ជាប់ខ្នោះ

លក់ម៉ូតូស្លាកលេខក្លែងក្លាយ ថៅកែស្រី ជាប់ខ្នោះ

ខេត្តតាកែវ ៖ ស្ត្រីម្ចាស់ទីតាំងបញ្ចាំ មួយកន្លែង យីហោ «និមល» នៅស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីលក់ម៉ូតូ ១គ្រឿង (មិនប្រក្រតី) ឱ្យប្រជាពលរដ្ឋ ដោយម៉ូតូនោះ មានកាតគ្រីនិងស្លាកលេខ ចំនួន២ (ក្លែងក្លាយ)។

តាមប្រភពជនរងគ្រោះឈ្មោះ អ៊ុំ ផាន្នី ភេទប្រុស មានស្រុកកំណើតនៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានបញ្ជាក់ថា គាត់បានទិញម៉ូតូពីហាង និមល កាលពីនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយនៅ ពេលបានស្លាកលេខនិងកាតគ្រី កន្លែងលក់នោះ បានប្រគល់ឱ្យគាត់ទៅយកកឹប ដោយខ្លួនឯង។

ខណៈដែលគាត់បានយកម៉ូតូ ទៅក្រុមហ៊ុនហុងដា ២៧១ កឹបស្លាកលេខ ស្រាប់តែគេមិនព្រមកឹបឱ្យឡើយ ហើ យក៏មិនបានប្រាប់ថា មានបញ្ហាអ្វីនោះដែរ។ បន្ទាប់មក គាត់បានយកស្លាកលេខនោះ ទៅឱ្យជាងធម្មតាកឹបវិញ ហើយជាងក៏កឹបលេខឱ្យ ប៉ុន្តែដោយសារតែគាត់នឹកឆ្ងល់ មិនអស់ចិត្ត ក៏បន្តទៅសួរជំនាញនិងមន្ទីរសាធារណ ការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។ ពេលនោះ មន្ត្រីជំនាញ បញ្ជាក់ថា ស្លាកលេខនិងកាតគ្រី គឺក្លែងក្លាយ ដោ យម៉ូតូនោះ មានផ្លាកលេខដើម ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច និងឈានដល់ការឃាត់ខ្លួនស្ត្រីជាម្ចាស់ហាងខាងលើ យកទៅសាកសួរ។

ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ធ្វើការសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES