Wednesday, February 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ប្លន់៣ដង ជាប់ខ្នោះ១០នាក់

ឆក់ប្លន់៣ដង ជាប់ខ្នោះ១០នាក់

ភ្នំពេញ ៖ ក្មេងទំនើង ១ក្រុម មានរហស្សនាម ក្រុមព្រែកទាល់ (PT) ដែលជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន ១០នាក់ និងបង្ហាញមុខជាសាធារណៈ កាលពីម៉ោង៩ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ជនសង្ស័យទាំង១០នាក់ ដែលត្រូវបានបង្ហាញមុខ រួមមាន ទី១-ឈ្មោះថន វិចិត្រ ភេទប្រុស អាយុ២១ឆ្នាំ។ ទី២-ឈ្មោះអាត ស៊ូម៉េង ហៅសាល ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៣-ឈ្មោះវ៉ន តុលា ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៤-ឈ្មោះផល រិទ្ធី ហៅធិ ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៥-ឈ្មោះឃុន សុផល ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៦-ឈ្មោះព្រំ វីរៈ ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៧-ឈ្មោះខុន រតនា ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៨-ឈ្មោះណុប ច័ន្ទរង្សី ភេទប្រុស អាយុ១៦ឆ្នាំ។ ជនសង្ស័យទាំង៨នាក់ពាក់ព័ន្ធធ្វើសកម្មភាពឆក់និងប្លន់។ ដោយឡែកជនសង្ស័យ ២នាក់ទៀត សមត្ថកិច្ចពុំទាន់បញ្ជាក់អត្តសញ្ញាណឡើយ ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន ត្រូវបានបញ្ជូនទៅកាន់មណ្ឌលកែប្រែ។

តាមលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរ បាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ និងបញ្ជារដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង កម្លាំងការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវបង្ក្រាបករណីឆក់និងប្លន់ ដោយឃាត់ខ្លួនជន សង្ស័យ ចំនួន១០នាក់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងបន្តថា ជន សង្ស័យបានធ្វើសកម្មភាពយ៉ាងសកម្ម ចំនួន៣ករណី និងប្រើប្រាស់គ្រឿងញៀនផងដែរ។

ករណីទី១-លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ជិះម៉ូតូឆក់ខ្សែកប្លាទីន ទម្ងន់១តម្លឹង២ជី) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំ ណុចចំណុចផ្លូវបេតុង ភូមិភូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ករណីទី២ ៖ លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយចំហៀង បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូ រងរបួស សម្រាកនៅមន្ទីរពេទ្យ) ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមាន ជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

និងករណីទី៣ ៖ លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា ដោយប្រើដំបងឈើ មួកសុវត្ថិ ភាព ដេញវាយនិងធាក់ផ្តួលម៉ូតូជនរងគ្រោះ ប្លន់ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌សលាយលឿង សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ស្វាយរៀង 10-0531 នៅចំណុចមុខបុរីអ័រគីដេ ផ្លូវណតប៊្រីដ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យនេះដែរ សមត្ថកិច្ច ដកហូតម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌សលាយទឹកក្រូច ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រៃវែង 10-4946 ចំនួន១គ្រឿង ព្រមទាំងកូនសោសម្រាប់ដោះខ្មៅម៉ូតូ មួយ ចំនួន និងសម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួន។

ក្រុមជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES