ខេត្តបាត់ដំបង ៖ ឃ្លាំងស្តុកត្រីឆ្អើរ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ត្រូវបានប្រជាពលរដ្ឋ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៥៥នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្សារប្រហុក ស្ថិតក្នុងក្រុមទី១០ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីអគ្គិភ័យខាងលើនេះ បានបណ្តាលឱ្យឆាបឆេះឃ្លាំង ឬស្តង់ស្តុបត្រីឆ្អើរ ពងត្រី ប្រហុក ផ្អក ដែលមានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ដែលមានម្ចាស់ឈ្មោះជីវ សុផល ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិខាងលើ។

នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ ភ្លាមៗនោះមានទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចបានចេញអន្តរាគមន៍ពន្លត់ ដោយប្រីប្រាស់អស់ទឹក ចំនួន១ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

មូលហេតុនៃអគ្គិភ័យនេះ គឺដោយសារម្ចាស់ មានការធ្វេសប្រហែស ឆ្អើរត្រី ទុកចោល រវល់ចូលបន្ទប់ទឹក ជាហេតុ ធ្វើឱ្យឆាបឆេះ៕


