Tuesday, January 27, 2026
Homeព័ត៌មានជាតិចេញ​សែក​ស្អុយ​ជាង​២០​ម៉ឺន​ដុល្លារ ចាប់ខ្លួនបញ្ជូនទៅតុលាការ

ចេញ​សែក​ស្អុយ​ជាង​២០​ម៉ឺន​ដុល្លារ ចាប់ខ្លួនបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០ ២៦ កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការ​នគរ​បា​ល​ជាតិ បាន​ឃាត់ខ្លួន​នារីម្នាក់​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណី​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​ប្រមាណ​២១ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

នាង ម៉ុ​ក សារី​ដា អាយុ​៤១ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ផ្សា​ដី​ហុយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ អតីត​ជា​បុគ្គលិក​ធនាគារឯកជន ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នេះ កម្លាំង​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នោះ​តម្រូវ​ឲ្យ​នាង ម៉ក់ សារី​ដា ភេទ​ស្រី អាយុ​៤១ ឆ្នាំ ចូល​ទៅ​បង្ហាញខ្លួន​នៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​បាន​មុន​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​លើ​បណ្តឹង​ព្រហ្មទណ្ឌ​ពី​បទ​(​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បរ​ណ៍​អាច​ជួញដូរ​បាន​) ខណៈ​ពេល​នេះ​ ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ដំណាក់កាល អយ្យការ បើក​ការ​ស៊ើបសួរ ។

ប្រ​ភ​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​រង​នូវ​ពាក្យបណ្តឹង​ឆបោក​.​ជា​ច្រើន​ករណី ដែល​ពេល​នេះ​ជន​រង​គ្រោះ​បាន និង​កំពុង​រៀបចំ​សំណុំរឿង​ដាក់​ជូន​ស្ថាប័ន​ច្បាប់​ជា​បន្តបន្ទាប់ ។

​អយ្យការ​កំពុង​បើក​ការ​ស៊ើបសួរ គេ​បាន​សង្កេត​ឃើញ​មាន​អ្នក​រត់ការ​ឆ្វេ​ក​ឆ្វា​វ មិន​ចង់​ឲ្យ​មានការ​ឃុំ ខ្លួន​លើ​ជនសង្ស័យ ក្នុង​គោលបំណង​ចង់​ទុក​ពេល​ឲ្យ​ភាគី​ទាំង​ពីរ ចុងចោទ និង​ដើមបណ្តឹង​រក​ដំ​ដោះស្រាយ​ឡើង​វិញ ប្រសើ​ជាង​ជាប់​ពន្ធនាគារ ៕

RELATED ARTICLES