Tuesday, January 27, 2026
Homeតារាខ្មែរមាន សូនីតា បង្អួតសម្រស់នៅម៉ិចស៊ីកូ

មាន សូនីតា បង្អួតសម្រស់នៅម៉ិចស៊ីកូ

ភ្នំពេញ ៖ ជាច្រើនឆ្នាំមកហើយ ដែលស្រីស្រស់ មាន សូនីតា មិនអាចធ្វើឲ្យតារាផ្សេងៗធ្វើដូចខ្លួនបាន ព្រោះនាងតែងតែចេញទៅដើរលេងកម្សាន្ដនៅក្រៅប្រទេស ជាបន្ដបន្ទាប់ ពោលគឺដើរចាយលុយតែម្ដង ហើយសូម្បីតែជិះយន្ដហោះ ក៏នាងតែងតែកាលីពជាងគេដែរ គឺជ្រើសកៅអី Business Class ។ ថ្មីៗនេះ គ្រាន់តែបើកឆាកឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសាកល២០២៦ នៅចុងខែមករា នេះ សូនីតា បានហោះទៅដល់ប្រទេសម៉ិចស៊ីកូ (Mexico) ញ៉ាំអាហារថ្លៃៗ រួមទាំងជិះទូកនៅលើសមុទ្រ អមដោយការលេងឈុតប៊ីគីនី បញ្ចេញសម្រស់មួយតួខ្លួនឲ្យគេឃើញ។ សកម្មភាពទាំងនេះ បញ្ជាក់ថា សូនីតា នៅតែលេងស្ទីលចាស់ ពោលគឺឲ្យតែចង់ទៅដើរលេងនៅប្រទេសណា គឺទៅភ្លែតតែម្ដង ។ ប៉ុន្ដែដូចរាល់ដងដែរ ស្រីស្រស់ មិនដែលហ៊ានបញ្ចេ ញមុខប្រុសដែលរួមដំណើរជាមួយខ្លួន ដូចតារាផ្សេងទៀតនោះទេ ហើយពេលនេះនាងថែមទាំងហៅខ្លួនឯងថាជា «មេបក្ស Single» ព្រមទាំងស្វាគមន៍អ្នកចង់ចុះចូលជាមួយបក្សនាងទៀតផង ។

 មាន សូនីតា អតីត Freshie 2009 អាយុ៣៦ឆ្នាំ ធ្លាប់ចាប់អាជីពចម្រៀងសាកល្បង កាលពីពាក់កណ្ដាលឆ្នាំ២០២៥ តែពេលនេះបានស្ងប់ស្ងាត់ទៅវិញ ខណៈដែលតាមដំណឹងថានាងអាចនឹងបោះបង់អាជីពថ្មីនេះវិញ ព្រោះតែការគាំទ្រនិងរិះគន់លើខ្លួន ប្រដមប្រសងគ្នា  ដោយសារតែគេថា នាងមានសំឡេងស្រាលពេក ច្រៀងទៅសំឡេងដូចកូនក្មេង។

យ៉ាងណា សូនីតា ដែលយូៗចេញថតភាពយន្ដម្ដង និងនៅឆ្នាំ២០២៦ សល់ហាង២ទៀត ក្នុងដៃ ក្រៅពីអាជីពសិល្បៈ គឺហាងក្រមា និងកាត់ដេរ បន្ទាប់ពីបានបិទហាងកាហ្វេ «ណ» សាខាផ្សារទួលទំពួង កាលពីខែកញ្ញា ឆ្នាំ២០២៥ នោះ នាងគ្មានវិបត្ដិសេដ្ឋកិច្ចនោះទេ ព្រោះនៅតែមានលុយដើរលេងនៅក្រៅស្រុក ដូចឆ្នាំមុនៗដ ដែល តែបើមានវិបត្តិហិរញ្ញវត្ថុនោះច្បាស់ជាមិនអាចចេះតែដើរចាយលុយបានសឹងតែគ្រប់ប្រទេស ដូចពេលនេះឡើយ ។ អ្នកខ្លះសង្ស័យថា សូនីតា មានធនាគារនៅក្រោយខ្នង ដែលគេចង់សំដៅដល់ថា មានគូស្នេហ៍ទំនុកបម្រុង ប៉ុន្ដែនាងមិនដែលហ៊ានបញ្ចេញមុខគូស្នេហ៍ជាសាធារណៈម្ដងណាឡើយ បើទោះជាធ្លាប់សារភាពថា មានសង្សារហើយក្ដី ។ អ្វីដែលជាអាថ៌កំបាំងនោះ សូនីតា ដែលជំពប់ស្នេហ៍ដ៏រសើបថា មានមន្រ្ដីគយ វ័យចំណាស់ម្នាក់ តាមស្នេហ៍ជាច្រើនឆ្នាំហើយនោះ រហូតមកដល់ពេលនេះ នាងមិនដែលហ៊ានសារភាពស្នេហ៍ ឬទទួលស្គាល់រឿងនេះម្ដងណាឡើយ ។ ច្បាស់ណាស់ ការសាងស្នេហ៍មិនបើកចំហ របស់សូនីតា វាមិនធ្វើឲ្យប៉ះពាល់ដល់អាជីពសិល្បៈរបស់នាងនោះទេ ។ ប៉ុន្ដែវាក៏មិនអាចលាងជម្រះពាក្យលេចឮថា នាងមានគូស្នេហ៍ជាមន្រ្ដីគយ ឬរឿងដ៍រសើបថា នាងមានស្រីតាមស្នេហាច្រើនជាងប្រុសនោះបានដែរ ។

 ថ្វីដ្បិតតែមាន សូនីតា ទុកឲ្យគេឆ្ងល់រឿងស្នេហានាងតទៅទៀត នៅឆ្នាំ២០២៦ រហូតមានការម៉ៃថា ភាពហ៊ឺហារបស់នាងសព្វថ្ងៃ មិនអាចទៅរួចឡើយ ប្រសិនបើគ្មានគូស្នេហ៍នៅក្រោយខ្នង ជ្រោមជ្រែងក្ដី តែ Fan របស់ស្រីស្អាតនេះ នៅតែតាមការពារនាងថា ប្រភពចំណូលរបស់នាង មួយផ្នែកធំ ពឹងទៅលើសិល្បៈ ពិសេសការធ្វើជា BA ឲ្យក្រុមហ៊ុនឡេនានា បើទោះជាក្នុង ១ឆ្នាំ នាងថតភាពយន្ដតែមួយរឿងក្ដី ។ ប្រភពថា សូនីតា អាចនឹងសាងស្នេហ៍ដោយមិនបើកចំហ ជាច្រើនឆ្នាំទៀត ដែលអំឡុងនេះហើយ នឹងធ្វើឲ្យនាងកាន់តែឈឺក្បាលខ្លាំងទ្វេដង ព្រោះក្រុមស្រីស្រលាញ់ស្រី (lesbian ) នឹងរឹតតែតាមស្នេហ៍នាងខ្លាំងជាងមុន ។

 សូមបញ្ជាក់ថា មាន សូនីតា ប្រឡូកអាជីពសិល្បៈ រយៈពេល ១៦ឆ្នាំ ជោគជ័យតែអាជីពសម្ដែង ប៉ុន្ដែបរាជ័យអាជីពពិធីការិនី ព្រោះតែអ្នកដឹកនាំកម្មវិធីសិល្បៈ សាញរឿងនាងមានសំឡេងតូចពេក ។ យ៉ាងណា នៅឆ្នាំ២០២៥-២០២៦ សូនីតា ត្រូវបានហង្សមាស ប្រគល់តំណែងធំ ឲ្យធ្វើជាគណៈកម្មការ (Judge) កម្មវិធី The Amazing Star ៕     

RELATED ARTICLES