Monday, January 26, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរស្រីដើរធ្វើស៊ីអ្នកលក់មាស អស់លក្ខណ៍ ប៉ូលិសចាប់បាន

ចោរស្រីដើរធ្វើស៊ីអ្នកលក់មាស អស់លក្ខណ៍ ប៉ូលិសចាប់បាន

ភ្នំពេញ ៖ ស្ត្រីសង្ស័យម្នាក់ ដែលតែងតែដើរបន្លំលួចមាស តាមហាងលក់មាស និងក្នុងផ្សារនានា ដោយបន្លំធ្វើជារកទិញមាស រួចបន្លំដូរកាឡៃ យកមាស ហើយគេចខ្លួនបាត់នោះ ទីបំផុតអស់លក្ខណ៍ ត្រូវបានសមត្ថកិច្ចស្រាវជា្រវចាប់ខ្លួនបាន រួមជាមួយបក្ខពួក ១នាក់ យកមកចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។ 

ជនសង្ស័យ ទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ ទី១- ឈ្មោះ ង្វៀន ស៊ីធូ ភេទស្រី អាយុ ៥៦ឆ្នាំ ជន ជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ជាមុខ សញ្ញាចាស់ ធ្លាប់ជាពន្ធនាគារច្រើនលើក) និងទី២- ឈ្មោះង្វៀន យ៉ាងជា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមប្រភពការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ និងដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបាន ដឹកនាំកម្លាំងចុះស្រាវជ្រាវនិងកំណត់មុខសញ្ញា ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កម្លាំងនគរបាល ក្រុងតាខ្មៅ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ( ប្រុស និងស្រី ) ជនជាតិវៀតណាម ដល់ក្នុងបន្ទប់ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ ដែលបានប្រ ព្រឹត្តបទល្មើសអំពើលួច ចំនួន ៣ករណី ដូចខាងក្រោមៈ

ករណីទី១ ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចតូបម៉ាក់លីផេង ក្នុងផ្សារបឹងទំពន់ សង្កាត់បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ យកបានខ្សែក ទម្ងន់ ២ជីកន្លះ ។

ករណីទី២ ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជនសង្ស័យ បានធ្វើ សកម្មភាពលួចប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចហាងលក់មាស យីហោ ហេង មានលាភ ផ្ទះលេខ១៩អឺ០ ផ្លូវ១៣ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យកបានខ្សែក ទម្ងន់ ២តម្លឹង ។

ករណីទី៣ ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៣:៣០នាទី ជនសង្ស័យបានធ្វើសកម្ម ភាពលួចប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចហាងមាស ផ្ទះលេខ ២០១ បុរីជីបម៉ុង ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកបានខ្សែក ទម្ងន់ ២តម្លឹង ។ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូង តាមនីតិវិធី ៕

RELATED ARTICLES