Wednesday, January 14, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្លំជាអ្នករកស៊ីជាមួយ ឆបោកលុយ ជាប់ខ្នោះ

បន្លំជាអ្នករកស៊ីជាមួយ ឆបោកលុយ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចគ្រប់គ្រងនិងប្រើប្រាស់គណនីបណ្តាញសង្គមតេឡេក្រាម របស់គេ រួចប្រើល្បិចបោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា ធ្វើការឆបោកតាមប្រព័ន្ធធនាគារ ជាបន្តបន្ទាប់ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

តាមប្រភពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថា  អនុវត្តតាមបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រ ឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្ក្រាបលើករណីជនអនាមិក បន្លំលួចគ្រប់គ្រងនិងប្រើ ប្រាស់គណនីបណ្តាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា។ប្រភពដដែល បន្តថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ នាយក ដ្ឋាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស.ព.ស ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវសមត្ថ កិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានប្រើប្រាស់គណនីធនាគារ ដើម្បីទទួលប្រាក់ពីសកម្មភាពឆបោកតាមប្រព័ន្ធធនាគារ ជាបន្តបន្ទាប់។

ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជន ឬប្អូនៗជាសិស្ស-និស្សិត ត្រូវប្រុងប្រយ័ត្នខ្ពស់ ពីការផ្តល់ឱកាសការងារតាមអនឡាញ ដែលមិនស្គាល់ប្រភពច្បាស់លាស់ ដែលអាចប្រឈមនឹងការបញ្ចុះបញ្ចូល អូសទាញពីជនអនាមិក រហូតក្លាយជាអ្នកទទួលផលនៃបទល្មើសផ្សេងៗ និងត្រូវទទួលទោសតាមផ្លូវច្បាប់ ជាធរមាន៕

RELATED ARTICLES