Sunday, January 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់អនឡាញ ចាប់បានតែតុកៅអី

បង្ក្រាបជល់មាន់អនឡាញ ចាប់បានតែតុកៅអី

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ក្រោយទទួលបានបណ្តឹងរបស់ប្រជាពលរដ្ឋ តាមបណ្តាញសង្គម ស្តីពីការបើកល្បែងស៊ីសងអនឡាញខុសច្បាប់ លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឱ្យកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ចុះស្រាវជ្រាវនិងបង្ក្រាបជាបន្ទាន់។

យោងតាមប្រភពអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងកាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា បន្ទាប់ពីទទួលបានសារពីប្រជាពលរដ្ឋ ស្នើសុំ អាជ្ញាធរជួយពិនិត្យមើលល្បែងស៊ីសងអនឡាញខុសច្បាប់ ទីតាំងស្ថិតនៅសង្កាត់កំពង់សំណាញ់ ភ្លាមនោះលោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ចុះទៅពិនិត្យ ស្រាវជ្រាវនិងបង្ក្រាបភ្លាម។

ជាលទ្ធផល នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ បានធ្វើការបង្ក្រាបទីតាំងលេងល្បែងជល់មាន់អនឡាញខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដោយដកហូតបានវត្ថុតាង រួមមាន តុធំ២ តុតូច១ កុំព្យូទ័រ១ កៅអីជ័រ៦។ ចំណែកអ្នកលេង និងម្ចាស់ទីតាំង បានរត់គេចខ្លួនបាត់អស់៕

RELATED ARTICLES