Monday, December 29, 2025
Homeសង្គម និងជីវិតកូនវីរកងទ័ពជួរមុខ បេះដូងចំហ វះកាត់ជោគជ័យ

កូនវីរកងទ័ពជួរមុខ បេះដូងចំហ វះកាត់ជោគជ័យ

ខេត្តសៀមរាប ៖ កុមារម្នាក់ ជាកូនរបស់គ្រួសារវីរកងទ័ពជួរមុខ បានទទួលការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំ ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាល វះកាត់បេះដូងចំហ ។

តាមប្រភពមន្ទីរពេទ្យជយវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប) បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិ បាលនៃអាជ្ញាធរជាតិអប្សរា បានចុះសួរសុខទុក្ខគ្រួសារវីរកងទ័ពជួរមុខ ដែលមានកូនសម្រាកព្យាបាលបេះដូងចំហ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។

លោកស្រីរដ្ឋមន្ត្រី បានបង្ហាញនូវក្តីមេត្តាធម៌យ៉ាងជ្រាលជ្រៅចំពោះកុមារដែលត្រូវទទួលការវះកាត់បេះដូងចំហ ដែលជាការវះកាត់ធំ និងទាមទារការយកចិត្តទុកដាក់ខ្ពស់។ ដើម្បីជួយសម្រាលបន្ទុកនិងផ្តល់កម្លាំងចិត្តដល់គ្រួសារអ្នកការពារព្រំដែន លោកស្រីរដ្ឋមន្ត្រី បានឧបត្ថម្ភថវិកា មួយចំនួនដើម្បីជួយដោះស្រាយក្នុងការព្យាបាល និងការស្នាក់នៅរបស់ពួកគេនៅក្នុងមន្ទីរពេទ្យ។

ក្រៅពីការយកចិត្តទុកដាក់ចំពោះគ្រួសារកងទ័ព លោកស្រីបណ្ឌិត ក៏បានបន្តនាំយកនូវថវិកាឧបត្ថម្ភជូនដល់គ្រួសារអ្នកជំងឺផ្សេងទៀត ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕

RELATED ARTICLES