Monday, December 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតាខូចចិត្ត លោតសម្លាប់ខ្លួន ពីសណ្ឋាគារជាន់ទី១៧

តាខូចចិត្ត លោតសម្លាប់ខ្លួន ពីសណ្ឋាគារជាន់ទី១៧

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ មិនដឹងមានវិបត្តិផ្លូវចិត្តរឿងអ្វី ស្រាប់តែសម្រេចចិត្តលោតពីជាន់ទី១៧ នៅសណ្ឋាគារមួយកន្លែង ចុះមកក្រោម បណ្តាលឱ្យបែកក្បាល ស្លាប់ភ្លាមៗយ៉ាងរន្ធត់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ចំណុចសណ្ឋាគារ អិច វ័ន ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

បុរសរងគ្រោះ មិនទាន់ស្គាល់ឈ្មោះនៅឡើយ គ្រាន់តែដឹងថា មានអាយុប្រមាណជាង ៥០ឆ្នាំ ជនជាតិបរទេស មានសម្បុរស ស្លៀកខោជើងខ្លី ពណ៌ត្រេអ៊ី ពាក់អាវយឺតដៃខ្លី ពណ៌ស ទើបតែមកជួលបន្ទប់សណ្ឋាគារខាងលើ ដើម្បីស្នាក់នៅ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញ បានឱ្យដឹងថា មុនកើតហេតុ គេឃើញជនបរទេសវ័យចំណាស់ខាងលើ មិន ដឹងថាមានវិបត្តិអ្វីនោះឡើយ បានដើរតាមផ្លូវ រួចដើរចូលទៅកាន់សណ្ឋាគារ អិច វ័ន ហើយធ្វើការជួលបន្ទប់ ដើម្បីស្នាក់នៅជាន់ទី១៧។ លុះមួយសន្ទុះក្រោយមក ស្រាប់តែគេឃើញជនរងគ្រោះ បានលោតចុះមកក្រោម បណ្តាលឱ្យបែកក្បាលស្លាប់នៅនឹងកន្លែងតែម្តង។ ភ្លាមៗ ប្រជាពលរដ្ឋបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកហ៊ុមព័ទ្ធទីតាំងខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយនគរបាលជំនាញកោសល្យវិច័យសព បានចុះមកពិនិត្យ រួចបានដឹកសពជនរងគ្រោះ ទៅតម្កល់ទុកនៅវត្ត រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលនិងចាត់ចែងបន្ត៕

RELATED ARTICLES