Tuesday, December 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់កូនក្រមុំ ៨ថ្ងៃ ម៉ែប្រកាសរក

បាត់កូនក្រមុំ ៨ថ្ងៃ ម៉ែប្រកាសរក

ខេត្តសៀមរាប ៖ យុវតីរូបស្រស់ម្នាក់ បានសុំម្តាយ ទៅលេងផ្ទះបងប្អូន រួចឃើញមានមិត្តភក្តិស្រីៗ ២នាក់ ជិះម៉ូតូ ១គ្រឿង ទៅទទួល រួចចាកចេញបាត់ទៅ ស្រាប់តែក្រោយមក កូនស្រីបានបាត់ខ្លួន មិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឱ្យម្តាយតាមស្វែងរកអស់រយៈពេល ៨ថ្ងៃ នៅតែមិនមានដំណឹង ទើបកើតមានក្តីបារម្ភយ៉ាងខ្លាំង បានត្រឹមប្រកាសតាមរកកូនស្រី ឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនពីផ្ទះ មានឈ្មោះ ផា ចរិយា អាយុ១៧ឆ្នាំ មានលំនៅ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ យុវតីរូបនេះ បានចេញបាត់ពីផ្ទះ តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ហើយគិតមកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥  បានបាត់ពីផ្ទះ ចំនួន៨ថ្ងៃហើយ។

តាមប្រភពស្ត្រីជាម្តាយរបស់យុវតីដែលបាត់ខ្លួន បានបញ្ជាក់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កូនស្រីរបស់គាត់ ឈ្មោះ ផា ចរិយា បានសុំគាត់ទៅលេងផ្ទះបងប្អូន នៅភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប។ លុះក្រោយមក កូនស្រី បានចេញពីផ្ទះបងប្អូន នៅភូមិសំបួរ ដោយមានមនុស្សស្រី ២នាក់ ជិះម៉ូតូទៅយក ក្នុងនោះមានយុវតីម្នាក់ ប្រើគណនីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ Faa Nexaa ហើយក៏បានដឹកគ្នាទៅលេងកន្លែងស្គរដៃ មុខព្រះអង្គចេក ព្រះអង្គចម រួចក៏បាត់ដំណឹង រហូតដល់ពេលនេះតែម្តង។

ស្ត្រីជាម្តាយ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋ ប្រសិនបានឃើញ ឬស្គាល់ក្មេងស្រីដែលមានភិនភាគដូចខាងលើ សុំជួយផ្តល់ព័ត៌មានមកគាត់ និងក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០១៦ ៨១៩ ៩៣៣ លេខ ០៨១ ៦៧៣ ១៥៥ និងលេខ ០១០ ២៦៧ ០៥៣ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES