Monday, December 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកកម្មករទៅបើកលុយ ក្រឡាប់ធ្លាក់ស្រែ

ឡានដឹកកម្មករទៅបើកលុយ ក្រឡាប់ធ្លាក់ស្រែ

ខេត្តកំពង់ស្ពឺៈ កម្មករ-កម្មការិនីរោងចក្រចំនួន៦នាក់ បានធ្វើដំណើរតាមរថយន្ត១គ្រឿងបំណងទៅបើកប្រាក់ខែ ស្រាប់តែធ្វើដំណើរ ដល់ពាក់កណ្តាលផ្លូវ រថយន្តក៏បានជួបឧប្បទ្ទវហេតុ ក្រឡាប់ធ្លាក់ចូលស្រែ បណ្តាលឱ្យមនុស្ស២នាក់ រងរបួស ចំណែក៥នាក់ទៀត (រួមទាំង អ្នកបើកបរ) មិនមានរងរបួសអ្វីនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករក្រឡាប់ធ្លាក់ផ្លូវខាងលើនេះ បានកើតឡើងក លាពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤០ទៅលេខ៤១ ស្ថិតនៅក្នុងភូមិតាដែងចាស់ ឃុំពោធិម្រាល ស្រុកបសេដ្ឋ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២អៅ-៥៣៥០ បើកបរដោយឈ្មោះតឿន សារឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបអ្នកបើកបរ (គ្មានប័ណ្ណបើកបរ) រស់នៅភូមិត្រពាំងក្តី ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានដឹកកម្មករ-កម្មការិនីរោងចក្រចំនួន៦នាក់ ធ្វើការនៅក្នុងរោងចក្រ យីហោ ស៊ិន លូ (ខេម បូឌា) ហ្គាស ម៉ិន ឯ.ក បំណងទៅបើកលុយ ដោយបើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ ពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង លុះពេលធ្វើ ដំណើរមកដល់ចំណុច កើតហេតុខាងលើ ក៏បានរេចង្កូតក្រឡាប់ធ្លាក់ពីលើផ្លូវ ចូលក្នុងស្រែ បណ្តាលឱ្យរងរបួសស្រា លមនុស្សប្រនុសស្រីចំនួន២នាក់ ខណៈ៥នាក់ មិនមាន រងរបួសនោះទេ។

ប្រភពដដែលបន្តថា ជនរងគ្រោះដែលរងរបួសទាំង២នាក់ រួមមាន ទី១-ឈ្មោះង៉ែត ទឹម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជ័យ តាស្វាយ ឃុំជ័យតាស្វាយ ស្រុកឈូក ខេត្តកំពត (របួសស្រាល) និងទី២-ឈ្មោះខឹម សម្បត្តិ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិជ័យតាស្វាយ ឃុំជ័យតាស្វាយ ស្រុកឈូក ខេត្តកំពត (របួសស្រាល)។

ចំណែកអ្នករួមដំណើរ៥នាក់ទៀត ដែលមិនមានរបួស រួមមាន ទី១-ឈ្មោះសែម ស្រីពៅ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ទី២-ឈ្មោះមួង ដានី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិចំការមន ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ទី៣-ឈ្មោះប៉ែន ភាក់ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិជ័យតា ស្វាយ ឃុំជ័យតាស្វាយ ស្រុកឈូក ខេត្តកំពត។ ទី៤-ឈ្មោះអឿន ណុច ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ និងទី៥-ឈ្មោះតឿន សារឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងក្តី ឃុំតាកែន ស្រុកឈូក ខេត្តកំពត ជាអ្នកបើកបររថយន្ត។

ក្រោយកើតហេតុ នគរបាលជំនាញបានចុះធ្វើការវាស់វែងរថយន្តរងខូចខាតកំរិតស្រាល និងខូចខាតទ្រព្យសម្បត្តិ សាធារណៈបង្គោល ចំណាំងផ្លាតអមមាត់លូចំនួន៣ដើម។ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនាំ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។ ដោយឡែក អ្នករងគ្រោះ ត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យគ្លីនិកឯកជនមួយកន្លែងជិតកើតហេតុ។

រីឯវត្ថុតាងរថយន្តខាងលើ ផ្នែកជំនាញចរាចរណ៍បានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីកសាងសំណុំរឿង ចាត់ការ តាមផ្លូវច្បាប់៕

RELATED ARTICLES