Friday, December 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្លឹប X Zoom ល្បីពេក អាជ្ញាធរចុះពិនិត្យ

 ក្លឹប X Zoom ល្បីពេក អាជ្ញាធរចុះពិនិត្យ

ភ្នំពេញ ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះពិនិត្យ ណែនាំក្លឹបកម្សាន្ត ចំនួន២កន្លែង នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី២ ក្នុងនោះ មានក្លឹប X Zoom ដែលកំពុងល្បីល្បាញពេញបណ្តាញសង្គម ផងដែរ។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចក្លឹបរាត្រីចំនួន២ទីតាំង ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាល ខណ្ឌពោធិ៍សែនជ័យ លោក ផុន សុផាន អភិបាលរងខណ្ឌ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យនិងណែនាំទីតាំងអាជីវកម្ម ២ទីតាំង រួមមាន ទី១-ទីតាំងអាជីវកម្មក្លឹបឌីស្កូតែក នាមករណ៍ ក្លឹបកម្សាន្ត X-ZOOM ស្ថិតនៅមហាវិថីចោមចៅ (ផ្លូវវេងស្រេង) ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ និងទី២-ទីតាំងអាជីវកម្មភោជនីយដ្ឋាន នាមករណ៍ HOKI ស្ថិតនៅមហាវិថីចោមចៅ (ផ្លូវវេងស្រេង) ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ក្រុមការងារបានធ្វើការណែនាំដូចខាងក្រោម ៖ ត្រូវស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ឱ្យបានត្រឹមត្រូវ ហាមជួញដូរនិងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហាមប្រើប្រាស់បារីអេឡិចត្រូនិកគ្រប់ប្រភេទ ត្រូវរៀបចំច្រកសុវត្ថិភាព (ច្រកអាសន្ន) ឱ្យបានត្រឹមត្រូវ ពិសេស ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន៕

RELATED ARTICLES