Tuesday, November 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងឆបោកអនឡាញ ២កន្លែង ឃាត់ខ្លួន២៨នាក់

បង្ក្រាបទីតាំងឆបោកអនឡាញ ២កន្លែង ឃាត់ខ្លួន២៨នាក់

ខេត្ត‎ស្វាយរៀង ៖ ជនសង្ស័យចំនួន២៨នាក់ (ស្រី៣នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ ឆែកឆេរទីតាំងចំនួន២ នៅបុរី CK នៅផ្ទះលេខ M47 និងផ្ទះលេខ M29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យា (Online Scam) ។

ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាង រួមមាន កុំព្យូទ័រលើតុ ចំនួន៤៧គ្រឿង ទូរស័ព្ទដៃ ២៥ គ្រឿង ដុំ Mobile Tri Band Repeater ១ ដុំ WiFi ចំនួន៤គ្រឿង កាត១សន្លឹក រថយន្ត ១គ្រឿង ម៉ាក Lexus RX-400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BZ-4107 ម៉ូតូ ៤គ្រឿង ឯកសណ្ឋានសមត្ថកិច្ច លិខិតឆ្លងដែន ១២ក្បាល អត្តសញ្ញាណប័ណ្ណ ២៤សន្លឹក ប័ណ្ណបើកបរ ៥សន្លឹក និងស្លាកលេខម៉ូតូវៀតណាម ១សន្លឹក។

‎ប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) និងមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ទាំងពីរ និងបានឈានដល់ការឃាត់ខ្លួនជនសង្ស័យ ពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។

‎ក្រោយការបង្ក្រាបនេះ សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ បន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន៕

RELATED ARTICLES