Tuesday, November 11, 2025
Homeព័ត៌មានជាតិអគ្គស្នងការនគរបាលជាតិ ប្រកាសចូលកាន់តំណែងប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ថ្មី

អគ្គស្នងការនគរបាលជាតិ ប្រកាសចូលកាន់តំណែងប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ថ្មី

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ជាប្រធាននាយក ដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ មុនត្រូវបានប្រកាសចូលកាន់តំណែងនេះ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌។

សូមបញ្ជាក់ថា សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ លេខ ៧៨៧ អនក្រ.តត ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សម្រេចតែងតាំងមុខតំណែងឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ អត្តលេខ ៦៩០១៨ ពីអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ទៅជាប្រធាននាយកដ្ឋានកណ្ដាលនគរ បាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមសំណើរបស់ក្រសួងមហាផ្ទៃ ប៉ុន្តែពិធីប្រកាសចូលកាន់តំណែងប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ របស់លោកហ៊ុន គឹមជាតិ ទើបតែត្រូវបានធ្វើឡើង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ពោលគឺក្រោយអនុក្រឹត្យតែងតាំង ដល់ទៅ២ខែ៕ 

RELATED ARTICLES