ភ្នំពេញ ៖ តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា ត្រូវដៃគូប្រជែងរបស់ខ្លួន លោកងួន ចាន់ដេវីត ហៅជី-ដេវីត បានផ្លែផ្កាឲ្យមួយប្រាវទៀត កាលពីពេលថ្មីៗនេះ តាមរយៈការលើកយកពាក្យរបស់វណ្ណដា «អ្នកអាចស្អប់ខ្ញុំបាន ប្រ សិនបើពិភពលោកនេះលែងទទួលស្គាល់ការពិត» ដោយដេវីត និយាយឃ្លានេះសាជាថ្មី រួចហើយឲ្យ «អាចម៍»។ Fan របស់វណ្ណដា ក្ដៅចិត្តណាស់ ព្រោះតែដឹងច្បាស់ថា ដេវីត ថាឲ្យវណ្ណដា និងចាត់ទុកពាក្យសម្តីទាំងនោះ គ្មានន័យឡើយឬស្មើ «អាចម៍» ។ ប៉ុន្ដែរហូតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកា នៅមិនទាន់ឃើញវណ្ណដា ប្រតិ កម្ម ឬឆ្លើយតបទៅដេវីត វិញទេ។

អំឡុងពេលដែលអ្នកគាំទ្រវណ្ណដា កំពុងតែក្ដៅចិត្តនឹងដេវីត នោះ បែរជាសង្សាររបស់វណ្ណដា នាងឡូរីន (Lauryn) លេងសម្រស់ធ្វើឲ្យប្រុសៗក្ដៅសាច់ទៅវិញ។ ស្រីស្នេហ៍ថ្មីរបស់វណ្ណដា បានបង្អួតសាច់ រាងកាយដ៏ស្អាតស្រលន យ៉ាងសិចស៊ី រហូតមានអ្នកខ្លះរិះគន់ថា នាងបញ្ចេញជ្រុលពេក អស់តម្លៃ ។ ប៉ុន្តែមានអ្នកខ្លះ សរសើរថា ស្អាតអស់ទាស់។

វណ្ណដា មិនត្រឹមតែមិនខឹងសង្សារខ្លួនលេងខ្លួនសិចស៊ី គ្មានប្រណីដៃនោះទេ ប៉ុន្ដែតារារ៉េប រូបនេះ មានតែលើកទឹកចិត្ត និងពេញចិត្តកាន់តែខ្លាំង ពេលឃើញបណ្ដូលចិត្តលោកកាន់តែស្អាត ពេលលេងខ្លួនប្លែកៗទៅ។ ចំណែកអ្នកធ្វើការក្នុងវិស័យរ៉េប បានប្រាប់ថា ឲ្យតែតារារ៉េប ពួកគេមិនចូលចិត្តស្រីៗសុភាពទេ ទាល់តែលេងខ្លួនអីចឹង បានត្រូវចិត្តគេ។

សូមរំលឹកថា វណ្ណដា បានចែកផ្លូវជាមួយអតីតសង្សារ នាង Nam ហើយយកសង្សារទី២ ជាស្រីក្មេងស្អាត គួរឲ្យក្នក់ក្នាញ់។ តារារ៉េប លំដាប់ជូរមុខរូបនេះ តែងតែបង្ហាញរូបភាពឱបថើបស្រីស្នេហ៍ យ៉ាងស្អិតល្មូត និងបាននាំនាង Lauryn ទៅជួបមុខឪពុកម្ដាយ នៅខេត្តព្រះសីហនុ ទៀតផង។ បើទោះជាគ្មានដំណឹងវណ្ណដា និងស្រីស្នេហ៍ ភ្ជាប់ពាក្យ ឬត្រៀមរៀបការ តែ Lauryn បានតបទៅអ្នករិះគន់ការធ្វើខ្លួនរបស់នាងថា វណ្ណដា ស្រលាញ់នាងខ្លាំង ។

គួរបញ្ជាក់ថា ទោះជាវណ្ណដា ស្រលាញ់ Lauryn ស្ទើរលេប តែលោកមិនទាន់ធ្វើដូចដេវីត បង្ហាត់គូស្នេហ៍ឲ្យចេះច្រៀងរ៉េប និងធ្វើជាដៃគូគ្នាលើឆាកនោះទេ ។ បញ្ហានេះ ដោយសាតែLauryn មិនទាន់ចេះច្រៀងរ៉េប ស្ទាត់ បានតែលេងសម្រស់ ទើបធ្វើឲ្យនាងពិបាកក្លាយជាដៃគូអនាគតប្ដី វណ្ណដា ។ យ៉ាងណា វណ្ណដា អាចនឹងធ្វើឲ្យគូស្នេហ៍ឡើងកូដជាងនេះ ប្រសិនបើថតMV ជ្រើសយកនាងធ្វើជាដៃគូ ។

មជ្ឈដ្ឋានមហាជនបានលើកឡើងថា ទោះជា វណ្ណដា ពេលនេះមិនទាន់ឆ្លើយតបទៅដេវីត រឿងដៀមដាមឲ្យខ្លួនលើឆាកតន្រ្ដី ប៉ុន្ដែវណ្ណដា អាចលេងមួយក្បាច់ ដូចលើកមុន នោះគឺចេញបទ Diss Track សាជាថ្មី បន្ទាប់ពីបទ «J+o2» និង «J+Zero3» បើទោះជាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងដល់សិល្បករទាំងឡាយ និងអ្នកធ្វើការក្នុងវិស័យសិល្បៈ ឲ្យបញ្ឈប់នូវការតែងនិពន្ធ ច្រៀង និងស្នាដៃសិល្បៈដែលមានខ្លឹមសារគ្រោតគ្រាត អសុររោះ ប្រាសចាកពីក្រមសីលធម៌ …នៅលើបណ្ដា ញសង្គមក៏ដោយ ។ គេថាបើវណ្ណដា-ដេវីត ហ៊ានតែចេញបទ Diss Track សាជាថ្មីនោះ នឹងកាន់តែឡើងកម្ដៅខ្លាំងជាងមុន ប៉ុន្ដែបទចម្រៀងរបស់ពួកគេ ក៏អាចប្រឈមត្រូវក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លុបចោលពីបណ្ដាញសង្គមផងដែរ៕

