Saturday, November 1, 2025
Homeទេសចរណ៍នាវាយក្ស ដឹកភ្ញៀវទេសចរ៨០០នាក់ ចូលចតនៅក្រុងព្រះសីហនុ

នាវាយក្ស ដឹកភ្ញៀវទេសចរ៨០០នាក់ ចូលចតនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍ខ្នាតយក្ស ១គ្រឿង មានភ្ញៀវទេសចរសរុប ៨០៨នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល២ថ្ងៃ (ថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥)។

នាវាទេសចរណ៍ខ្នាតយក្ស មានឈ្មោះ VIKING VENUS សញ្ជាតិ NORWAY និងមានភ្ញៀវទេសចរ សរុប៨០៨ នាក់ (ស្រី៤២៣នាក់) មាន២០សញ្ជាតិ នាវិក ចំនួន៤៦៣នាក់ (ស្រី១១០នាក់) មាន៤០សញ្ជាតិ។

តាមប្រភពពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ថា ក្រុមការងារមន្ទីរទេសចរណ៍ បានចូលរួមសហការជាមួយអាជ្ញាធរ និងវិស័យឯកជន ទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍ VIKING VENUS សញ្ជាតិ NORWAY មានបណ្តោយប្រវែង ២២៨,៣០ម៉ែត្រ និងទទឹងប្រវែង ២៨,៨០ម៉ែត្រ ជម្រៅ ៦,៦៥ម៉ែត្រ ធ្វើដំណើមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៧ៈ០០នាទី និងចេញទៅវិញ នៅវេលាម៉ោង២ៈ០០ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មានភ្ញៀវទេសចរ សរុប៨០៨នាក់ (ស្រី៤២៣នាក់) មាន២០សញ្ជាតិ នាវិក ចំនួន៤៦៣នាក់ (ស្រី១១០នាក់) មាន៤០សញ្ជាតិ។

ភ្ញៀវទេសចរក្នុងនាវាយក្សនេះ មានជនជាតិអាមេរិក ៦៧១នាក់ កាណាដា ៥៨នាក់។ គោលដៅភ្ញៀវទេសចរ ទៅទស្សនារមណីយដ្ឋាន ឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើ ជាដើម៕

RELATED ARTICLES