Tuesday, October 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបណ្តេញយួន ៤៨នាក់ ចេញពីកម្ពុជា

បណ្តេញយួន ៤៨នាក់ ចេញពីកម្ពុជា

ខេត្តតាកែវ ៖ ជនជាតិវៀតណាម ប្រមាណជិត៥០នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅនិងធ្វើការងារដោយខុសច្បាប់ នៅប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចជំនាញអន្តោប្រវេសន៍ សម្រេចបណ្តេញចេញពីព្រះរា ជាណាចក្រកម្ពុជា។

យោងតាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ តាមអនុ សាសន៍ដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន៤៨នាក់ (ស្រី៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ការបណ្តេញចេញជនជាតិវៀតណាម ទាំង៤៨នាក់ ខាងលើនេះ គឺធ្វើនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ ពាក់ព័ន្ធករណីលួចស្នាក់នៅនិងធ្វើការដោយខុសច្បាប់៕

RELATED ARTICLES