Tuesday, October 14, 2025
Homeព័ត៌មានជាតិAHF ប្រារព្ធ«ទិវាក្មេងស្រីអន្តរជាតិ» លើកកម្ពស់ក្មេងស្រី

AHF ប្រារព្ធ«ទិវាក្មេងស្រីអន្តរជាតិ» លើកកម្ពស់ក្មេងស្រី

ភ្នំពេញៈ ទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រ ទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍ លើកកម្ពស់ក្មេងស្រី និងការយល់ដឹង  នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីជួយការពារក្មេងស្រីពីមេរោគអេដស៍ កោតសរសើរសមិ ទ្ធិផល និង ផ្តល់ឱកាស ដែលជាតម្រូវការរបស់ពួកគេ ឲ្យមានការអភិវឌ្ឍន៍ និងមានសុខភាពល្អ។

នៅទូទាំងពិភពលោក មានភាពមិនស្មើគ្នា ចំពោះក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងប្រឈមមុខនឹងបញ្ហាមេរោគអេដស៍។ AHF អំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើននៅក្នុងកម្មវិធីបង្ការ ការធ្វើតេស្ត និងការព្យាបាលមេ រោគអេដស៍/ជំងឺកាមរោគ និងគោលនយោបាយគាំទ្រដែលពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាព រួមទាំងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដោយផ្តោតលើការខ្វះខាតនៅពេលមករដូវ ការលើកកម្ពស់ការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ និងដោះស្រាយឲ្យមានភាពស្មើគ្នាក្នុងការទទួលបានការអប់រំសុខភាព  ដូចជាអំពើហិង្សាផ្អែកលើយេនឌ័រ និងអាពាហ៍ពិពាហ៍កុមារ។

ព្រឹត្តិការណ៍នេះនឹងមានការជួបជុំគ្នាដែលមានអ្នកចូលរួមចំនួន ២៣០ នាក់ រួមទាំងអង្គការក្រៅរដ្ឋាភិបាល អាជ្ញា ធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធដទៃទៀត។

លោកវេជ្ជ ចន ផាន់ណា ប្រធានកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាមានប្រសាសន៍ថា៖ “ការផ្តល់អំណាចដល់ក្មេងស្រី គឺការផ្តល់នូវអ្វីៗដែលសម្រាប់ដំ​ណើរឆ្ពាះទៅមុខ រួមទាំងការចូលសាលារៀន និងរក្សាសុខភាព អនាគតរបស់ពួកគាត់”។

ទោះបីជាមានការរីកចម្រើនក៏ដោយក៏នៅតែគួរឱ្យព្រួយបារម្ភ ដោយសាររៀងរាល់សប្តាហ៍ ស្ត្រីវ័យក្មេងចំនួន ៤០០០នាក់ដែលមានអាយុពី ១៥ ដល់២៤ ឆ្នាំបានឆ្លងមេរោគអេដស៍ថ្មី ជាង ៣៣០០ ករណីនៅអនុតំបន់សាហារ៉ាអាហ្វ្រិក។ ក្នុងឆ្នាំ ២០២៣ កុមារី និងស្ត្រីវ័យជំទង់ ១ លាន ៩សែននាក់កំពុងរស់នៅជាមួយមេរោគអេដស៍ បើធៀបនឹងក្មេងប្រុស និងបុរសវ័យ​ក្មេង  ១លាន២សែននាក់ដែលមានអាយុដូចគ្នា។ ឧបសគ្គនៃការអប់រំក៏មានសភាពធ្ងន់ធ្ងរផងដែរ ដោយក្មេងស្រី ១៣៣ លាននាក់នៅទូទាំងពិភពលោកបានបោះបង់សាលារៀន ដោយធ្វើឲ្យពួកគាត់មិនអាចរស់នៅដោយខ្លួនឯងបាន និងជីវិតដែលមានសុខភាពល្អនាពេលអនាគត។

 លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រចលនាសកម្មភាពលើកកម្ពស់សុខភាពក្មេងស្រី នៅថ្ងៃទិវាក្មេងស្រីអន្តរជាតិ។លោកជំទាវ មានប្រសាសន៍ថាក្នុងនាមក្រសួងអប់រំសូមថ្លែងអំណរគុណដល់អង្កការAHF ដែលតែងតែងចូលរួមគាំទ្រស្ត្រី កុមាររី ជាមួយក្រ សួងអប់រំយុវជននិងកីឡា ជាពិសេសគឺគាំទ្រចលនានៃតំណើរការយ៉ាងស្វាហាប់នៃតំណើររបស់យើងទាំងអស់គ្នាការក៍សាងធនធាន មនុស្សឲ្យក្លាយទៅជាមូលធនមនុស្សដ៍មានសក្ដានុពលភាព។យើងទាំងអស់គ្នា នឹងក្លាយទៅជាអ្នកគាំទ្រមូលធនមនុស្សដ៍ពិតប្រាកដ ដើម្បីការក៍សាងប្រទេសជាតិរបស់យើងឲ្យក្លាយទៅជាប្រ ទេសដែលចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ នឹងក្លាយជាប្រទេសអភិវឌ្ឍនាឆ្នាំ២០៥០។លោកជំទាវបន្ថែមថាក្មួយៗទាំងអស់ជាសិស្សានុសិស្សនៅទូទាំងប្រទេស ក្នុងតំណើរការនៃការក៍សាងមូលធនមនុស្សក្រសួងអប់រំយុវជន និងកីឡា បានប្រឹងប្រែងរៀបចំកម្មវិធីដ៍ល្អៗជាច្រើន ដែលមានតម្លៃស្មើគ្នាជាមួយ និងស្ដង់ដាអន្ដរជាតិ ដើម្បីធ្វើឲ្យកម្ពុជារបស់យើងសម្បូរនិងពោពេញទៅដោយធនធានមនុស្ស ដែលមានក្របខណ្ឌយ៉ាងត្រឹមត្រូវ ក្នុងលក្ខណៈសម្គាល់ថាជាមូលធនមនុស្សពិតប្រាកដ។លោកជំទាវសង្កត់បន្ថែមថាយើងបានឃើញហើយថាលក្ខខណ្ឌទាំង៥របស់មូលធនមនុស្សដែលយើងហៅថាគុណភាពមូលធនមនុស្ស។

 លោកជំទាវ បណ្ឌិត សឿ សុជាតា អះអាងថា«ក្មេងស្រីគឺជាមាតាពិភពលោក បុរសអត់អាចបង្កើតកូនបានទេ ឯស្រី្ដបង្កើតកូនបាន។សុខភាពរបស់ស្រី្ដគឺជាកត្តាចំបាច់ដែលយើងត្រូវគិតគួរតាំងពីពេលមានរដូវ រហូតដល់ពេលយើងអាចក្លាយទៅជាមាតាមួយដ៍មានសក្ដានុពល អីចឹងដើម្បីសុខភាពល្អ យើងត្រូវគិតគួរឲ្យបានត្រឹមត្រូវ ការពារឲ្យបានត្រឹមត្រូវ»។

 លោកជំទាវបន្ថែមទៀតថាស្រោមអានាម័យ គឺជួយឲ្យយើងការពារជីវិតយើង ជៀសផុតអំពីជំងឺ ដូចជាHIV  និងជំងឺកាមរោគ ជាដើម។ ដើម្បីបង្ការបញ្ហាខាងលើក្រសួងបានរៀចំមេរៀនទាំងអស់ និងបន្ទប់អនាម័យនៅតាមសាលារៀនផងដែរ។

ទិវាក្មេងស្រីអន្តរជាតិ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែតុលា គឺជាពេលវេលាដើម្បីអបអរ សមិទ្ធិផលរបស់ក្មេងស្រី ពង្រីកសំឡេងរបស់ពួកគេ និងស្វែងរកការគាំទ្រសម្រាប់គោលនយោបាយដែលការពារសុខភាព និងអនាគតរបស់ពួកគេ។

តាមរយៈកម្មវិធី Girls Act របស់ខ្លួន AHF ផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេងក្នុង៤០ប្រទេសជាមួយនឹងចំណេះដឹង ការគាំទ្រ និងធនធាន ដើម្បីរក្សាឱ្យរួចផុតពីមេរោគអេដស៍ និងជំងឺកាមរោគ ប្រកាន់ខ្ជាប់នូវការព្យាបាលសម្រាប់ក្មេងស្រីដែលរស់នៅជាមួយមេរោគអេដស៍ ឲ្យបានចូលសាលារៀន និងជៀសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។ ស្វែងយល់បន្ថែមនៅ GirlsAct.org ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាព​នៃការបង់ប្រាក់ ដល់អតិថិជនជាង ២.៥លាននាក់ក្នុង៥០ប្រទេសជុំវិញពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប។ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការAHF សូមចូលទៅកាន់គេហទំព័ររបស់យើង៖ www.aidshealth.org៕

RELATED ARTICLES