Wednesday, October 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់កោរសក់២នាក់

ក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់កោរសក់២នាក់

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង បានចំនួន២នាក់ ដែលជាមុខសញ្ញាបង្ហោះម៉ូតូលើផ្លូវសាធារណៈ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ។

ក្មេងទំនើងទំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះហឿន នី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្តុក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ (ជាអ្នកបើកម៉ូតូបង្ហោះ) និងទី២-ឈ្មោះណាង មាន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្តុក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ (ជាអ្នកជិះពីក្រោយ)។

លោកវរសេនីយ៍ទោ ជុន សូឃួន អធិការនគរបាលក្រុងឧដុង្គម៉ែជ័យ បានឱ្យដឹងថា ក្មេងបង្ហោះម៉ូតូ ទាំង២នាក់ខាងលើនេះ គឺជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពបង្ហោះជាច្រើនលើកមកហើយ។ ដោយទទួលបានព័ត៌មានពីមហាជនជាបន្តបន្ទាប់ ជាក់ស្តែងសមត្ថកិច្ចបាន ចុះបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើង ទាំង២នាក់ នាំយកមកសាកសួរ និងដកហូតម៉ូតូ ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ឆ្នាំ២០១៧ ពាក់ស្លាកលេខ ក្រចេះ 1D-7665 និងទូរស័ព្ទដៃ ចំនួន១គ្រឿង។

បន្ទាប់ពីធ្វើការឃាត់ខ្លួន កោរសក់ និងអប់រំណែនាំរួច សមត្ថកិច្ចបានអញ្ជើញឪពុកម្តាយអាណាព្យាបាល មកទទួលយកកូនទាំង២ និងធ្វើកិច្ចសន្យាលើកទី១ យកទៅអប់រំបន្ត បញ្ឈប់មិនឱ្យបន្តប្រព្រឹត្តទង្វើបែបនេះជាលើកទី២ ទៀតឡើយ។

ដោយឡែក ម៉ូតូ ត្រូវបានសមត្ថកិច្ចដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ រយៈពេល៩០ថ្ងៃ៕

RELATED ARTICLES