Thursday, October 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបរត់ពន្ធបារី ១ឡាន ឃាត់ខ្លួន១

បង្ក្រាបរត់ពន្ធបារី ១ឡាន ឃាត់ខ្លួន១

ខេត្តបាត់ដំបង ៖ បទល្មើសរត់ពន្ធបារីខុសច្បាប់ ត្រូវបានកម្លាំងយោធា និងកម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ថៃ បង្ក្រាបបាន ១ករណីទៀត កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្បែរច្រករបៀងបឹងឆ្នាំង ស្ថិតក្នុងភូមិព្រះពុទ្ធ  ឃុំកំរៀង ស្រុកកំរៀង។

យោងតាមប្រភពមន្ត្រីព្រំដែន បានឱ្យដឹងថា ជនល្មើសបានដឹកបារី តាមរថយន្ត ១គ្រឿង ម៉ាក ស៊ីណា បម្រុងយកទៅលាក់ទុកបណ្តោះអាសន្ន នៅក្បែរច្រករបៀងនោះ ដើម្បីរង់ចាំឱកាសល្អ បញ្ជូនឆ្លងអូរព្រំដែន ចេញទៅប្រទេសថៃ។ ប៉ុន្តែចៃដន្យត្រូវកម្លាំងយោធា និងកម្លាំងនគរបាលការពារព្រំដែន បង្ក្រាបបាន មុនពេលហោះឆ្លងអូរព្រំដែន ។

ប្រភពដដែល បន្តថា ជាមួយនឹងការបង្ក្រាបបទល្មើសខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកដឹកជញ្ជូនបារី ម្នាក់ (តៃកុងរថយន្ត) ឈ្មោះប៉ុន សុភឿន អាយុ៤៨ឆ្នាំ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន  និងរឹបអូសរថយន្ត ១គ្រឿង ម៉ាកស៊ីណា ពណ៌ស ព្រមទាំងបារីម៉ាក ORIS ចំនួន៤៩ប៊ិច។

ក្រោយធ្វើកំណត់ហេតុដកហូតវត្ថុតាង និងសាកសួរបឋម ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិ យាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES