សហរដ្ឋអាមេរិក ៖ ស្រីស្រស់ ណា សាឌី បានសម្រេចក្ដីប្រាថ្នាមួយ នៅមុនភ្ជុំបិណ្ឌ នោះគឺបានឡើងយន្ដហោះ ទៅដើរលេងនៅរដ្ឋហាវ៉ៃ (Hawaii) ទឹកដីសហរដ្ឋអាមេរិក ដែលប្រជុំទៅដោយកោះ ដោយមានអ្នកបើករថយន្ដទំនើប ជូននាងដើរលេងនៅឆ្នេរសមុទ្រ ជាមួយឈុតបញ្ចេញសាច់ខ្នង មើលទៅគួរឲ្យបេតី ។ ប៉ុន្ដែសាឌី មិន បានបង្ហាញមុខដៃគូដែលនាងរួមដំណើរ និងជូននាងដើរលេងនោះឡើយ បើទោះជាមុនឡើងយន្ដហោះ នាងថានឹងប្រាប់ឲ្យដឹងថា នាងទៅជាមួយអ្នកណាក៏ដោយ។

ការហោះទៅអាមេរិក របស់សាឌី នាពេលនេះ គឺចាប់ផ្ដើមដំណើរដូចគ្នាទៅនឹងកញ្ញា មាន សូនីតា ដែរ ពោលគឺចង់ដើរលេងនៅប៉ែកអឺរ៉ុប ជាបន្ដបន្ទាប់ ដើម្បីស្គាល់ពិភពលោក តែរឿងដែល Fan ខកចិត្តនោះ សាឌី សម្រេចចិត្តលាក់មុខគូស្នេហ៍ មិនឲ្យគេដឹងថា អ្នកកាន់ដៃនាងទៅអាមេរិក នោះជាបុរសចាស់ ឬក្មេងឡើយ ។

ពិធីការិនី ណា សាឌី ផ្ដោតតែលើការងារនៅប៉ុស្ដិ៍បាយ័ន មួយច្រកប៉ុណ្ណោះ នារយៈពេលចុងក្រោយនេះ ដោយផ្អាកថតសម្ដែងភាពយន្ដ និងMV ខណៈដែលនាងក៏ឡើងទម្ងន់ដល់ទៅ ៥៤គ.ក្រ រហូតអ្នកខ្លះថា នាងបែកសាច់ទៀតផង។ ប៉ុន្ដែសាឌី មុនហោះទៅអាមេរិកប្រាប់ថា នាងព្យាយាមសម្រកឲ្យខាងតែបាន ៦គ.ក្រ វិញ ព្រោះគីឡូ ដែលនាងស្រលាញ់ ៤៨គ.ក្រ ហេតុនេះនាងនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងទាំងអស់ ដើម្បីបានទម្ងន់ដែលខ្លួនឯងស្រលាញ់មកវិញ ។

អតីត Freshie ឆ្នាំ២០១៥ ណា សាឌី មានឪពុកជាជនជាតិថៃ ម្ដាយជាជនជាតិខ្មែរ ហើយក្នុងវ័យ២៩ឆ្នាំ សាឌី ត្រូវបានចាត់ទុកជាតារាមានទ្រព្យម្នាក់ ព្រោះទិញបានផ្ទះវីឡា អំឡុងផ្ទុះកូវីដ និងជិះរថយន្ដទំនើបៗ ផ្លាស់ប្ដូរស៊េរីជាបន្ដបន្ទាប់ ។ យ៉ាងណា កាលពីឆ្នាំ២០១៨ សាឌី ធ្លាប់ប៉ះរឿងអាស្រូវស្នេហា ថានាងត្រូវកូនអ្នកធំម្នាក់ គ្រឺតក្នាញ់នាងខ្លាំងពេករហូតដល់ខាំជាំស្បែកសាច់គល់ភ្លៅនាង ។ ប៉ុន្តែដំណឹងនោះត្រូវបានស្រីស្រស់ សាឌី ច្រានចោល ហើយជម្នះឧបសគ្គ មិនរាថយពីអាជីពសិល្បៈឡើយ ដោយនាងអះអាងថា ក្រុមប្រឆាំងចង់ធ្វើបាបនាង។
ប្រភពពីបុគ្គលិកទូរទស្សន៍បាយ័ន បានឲ្យដឹង ថាសាឌី មានមន្ដស្នេហ៍មិនធម្មតាទេ ព្រោះមានទាំងប្រុសក្នុងនិងក្រៅស្រុក ប្រជែងគ្នាដណ្ដើមបេះដូងនាង ។ ប៉ុន្ដែតាំងពីប្រឡូកសិល្បៈ ១០ឆ្នាំមកនេះ សាឌី មិនដែលបង្ហាញមុខប្រុសស្នេហ៍ ជាសាធារណៈម្ដងណាឡើយ ។

មានការកត់សម្គាល់ថា ណា សាឌី ទោះជាមានឈាមជ័រជាខ្មែរកាត់ថៃ ដូចគ្នាទៅនឹងនាងស៊ីន យូប៊ីន និងនែប ព្រំរិទ្ធិកា តែថ្មីៗនេះ នាងបង្ហាញសកម្មភាពយ៉ាងសកម្មក្នុងការរៀបចំអីវ៉ាន់អំណោយរបស់ប៉ុស្ដិ៍បាយ័ន ជួយកងទ័ពេជួរមុខ និងជនភៀសសឹកកម្ពុជា ក្រោយផ្ទុះសង្រ្គាមតាមព្រំដែន ។ ពិធីការិនីដែលអាចនិយាយបានទាំងភាសាខ្មែរ និងថៃ រូបនេះ ធ្លាប់អះអាងថា នាងពេញចិត្តការងារជា MC នៅបាយ័ន និងទើបចុះកុងត្រាថ្មីថែមទៀតផង ពោលគឺធ្វើការគ្មានដែនកំណត់ឡើយ ។ ប៉ុន្ដែការវិលរកអាជីពចាស់ ជាតារាសម្ដែង និងថត MV នោះសាឌី ហាក់មិនច្បាស់លាស់ទេ ពោលគឺទាល់តែរឿងនិងចម្រៀងនោះនាងពេញចិត្តដែរ ទើបព្រមលេង ។

ណា សាឌី អាចនឹងបាត់ទីផ្សារសិល្បៈ ប្រសិនបើនាងមិនអាចសម្រកទម្ងន់បានទាន់ពេលវេលា ព្រោះអាជីពនេះ មានការប្រកួតប្រជែងសម្រស់ខ្លាំង ហើយបើនាងគ្មានសកម្មភាពថ្មីៗទេ តំណែងជាពិធីការិនីនៅបាយ័ន ក៏ពិបាកដណ្ដើមភាពលេចធ្លោដែរ ដោយសារ ស៊ឹម សូលិកា, ហ៊ិន ច័ន្ទនីរ័ត្ន, ទេពី និងសុខ សោម៉ាវត្តី សុទ្ធតែមានបទពិសោធន៍ជោកជាំជាងនាង ។ ប៉ុន្តែអំឡុងពេលស្រីស្អាតកំពុងដើរលេងសប្បាយលើទឹកដីអាមេរិក នេះ Fan របស់សាឌី កំពុងតាមដាននិងរង់ចាំមើលថា តើគូព្រេងរបស់សាឌី ជាអាណិកជននៅអាមេរិក ឬជាប្រុសកូនអ្នកធំ នៅក្នុងស្រុក? …៕