Friday, August 15, 2025
Homeសង្គម និងជីវិតគឹម សុខ បួស ដឹងគុណវីរយុទ្ធជន

គឹម សុខ បួស ដឹងគុណវីរយុទ្ធជន

ប្រទេសស្វីស ៖ លោកគឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ និងជាអ្នកវិភាគនយោបាយ-សង្គម បានសម្រេចបួសជាសង្ឃ រយៈពេល៤ថ្ងៃ នៅវត្តនៅវត្តសង្ឃារាម នៃប្រទេសស្វីស ។ គោលបំណងនៃការបួស រយៈពេលខ្លីនេះ លោក គឹម សុខ បញ្ជាក់ថា ដើម្បីបង្ហាញនូវការដឹងគុណវីរយុទ្ធជនខ្មែរ ដែលបានលះបង់ជីវិត ប្រ យុទ្ធការពារទឹកដីកម្ពុជា ដែលរងការឈ្លានពានពីចោរសៀម។

លោកគឹម សុខ បានបង្ហោះរូបថតរបស់លោកដែលគ្រងស្បង់ចីវរ ជាព្រះសង្ឃ នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណេរថា “ខ្ញុំបួស បញ្ជាក់ពីបេះដូងដឹងគុណ ៖ – យុទ្ធជនខ្មែរសមរភូមិមុខ ដែលលះបង់ជីវិតប្រយុទ្ធ ការពារទឹកដីកម្ពុជា     – វរជនខ្មែរ ដូនតាខ្មែរ ដែលបានពលីជីវិត ដើម្បីជាតិ – លោកឪពុក អ្នកម្ដាយ ជីដូនជីតា – ព្រះគ្រូ លោកគ្រូ អ្នកគ្រូ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកគឹម សុខ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ថា ឆ្លៀតឱកាសក្នុងការបួស ដើម្បីបញ្ជាក់ពីការដឹងគុណវីរយុទ្ធជនខ្មែរ ដែលលះបង់ជីវិតប្រយុទ្ធការពារទឹកដីកម្ពុជា នេះ លោកសូមផ្ដាំទៅសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថាធម៌ គឺជារបងរក្សាចិត្តឲ្យល្អប្រពៃ សេចក្ដីក្លាហាន គឺជារបងការពារជាតិ ។

 ព្រះតេជគុណ គឹម សុខ បានមានថេរដីកាថា “ខ្ញុំបួស ៤ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ។ គោលបំណងនៃការបួសរបស់ខ្ញុំ ដើម្បីបញ្ជាក់ពីបេះដូងដឹងគុណយុទ្ធជនខ្មែរ សមរភូមិមុខ ដែលលះបង់ជីវិតប្រយុទ្ធការពារទឹកដីប្រទេសកម្ពុជា វរជនខ្មែរ ដូនតាខ្មែរ ដែលបានពលីជីវិត ដើម្បីជាតិ លោកឪពុក អ្នកម្ដាយ ជីដូនជីតា ព្រះគ្រូ លោកគ្រូ អ្នកគ្រូ“ ។

ព្រះតេជគុណ គឹម សុខ បន្តថា “ខ្ញុំផ្ដាំទៅលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថា ព្រះធម៌ គឺជារបងរក្សាចិត្តឲ្យល្អប្រពៃ ។ ប្រជាធិបតេយ្យ គឺជារបងធ្វើឲ្យជាតិរួបរួម និងចម្រើន ។ សេចក្ដីក្លាហាន គឺជារបងការពារជាតិ“ ។

 គួរបញ្ជាក់ថា មុន២ថ្ងៃ នៃការចូលបួសនៅក្នុងវត្តសង្ឃារាម ប្រទេសស្វីស ក្នុងនាមជាអ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ ដែលមានលោកសម រង្ស៉ី ជាប្រធាន លោកគឹម សុខ បានចូលរួមជាមួយលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនខ្មែរ នៅទីក្រុងចាមបេរី (Chambéry)  ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដោយលោកបាននិយាយអំពីស្ថានភាពជម្លោះរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន។ ជាពិសេសពីការចង់ឲ្យមានការរួបរួមរវាងសម្ដេចហ៊ុន សែន និងលោកសម រង្ស៊ី ។

 លោកគឹម សុខ បានថ្លែងនៅក្នុងពិធីនោះថា “ខ្ញុំគ្រាន់តែចង់បញ្ជាក់ជូនបងប្អូនម្ដងទៀត! ក្នុងនាមលោកប្រធាន សម រង្ស៊ី ប្រធានក្រុមប្រឹក្សាជាតិតស៊ូ ក្នុងនាមក្រុមប្រឹក្សាជាតិតស៊ូ ក្នុងនាមសហការីក្រុមប្រឹក្សាជាតិតស៊ូ នៅទូទាំងពិភពលោក ខ្ញុំចាប់អារម្មណ៍រឿងមួយ ដែលបងសម្បត្តិ គាត់មានប្រសាសន៍អំពីការការពារទឹកដីព្រំដែន ។ បងប្អូន! មកដល់ពេលនេះ នៅតែមានការយល់ច្រឡំអំពីអ្វីដែលលោកហ៊ុន សែន និងក្រុមរបស់គាត់ ឃោស នាថា បងប្អូនរួបរួមគ្នា ដើម្បីយើងការពារទឹកដីជាមួយគ្នា ។ សម រង្ស៊ី ថា អូខេ! រួបរួម តែយើងត្រូវនិយាយគ្នាថា យើងចូលរួមការពារទឹកដីជាមួយគ្នាដោយរបៀបណា? ដោយរបៀបគា្រន់តែឃោសនាលើកតម្កើងហ៊ុន សែន ឬក៏ជជែកគ្នា ផ្សះផ្សាជាតិមែនទែន? ហើយប្រើរូបមន្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស? ប៉ុន្មានថ្ងៃក្រោយមក លោកហ៊ុន សែន មិនត្រឹមតែមិនបានបង្ហាញនូវស្មារតីនៃការរួបរួមទេ លើកចោលនូវសវនាការកឹម សុខា លើកចោល សវនាការរ៉ុង ឈុន ចាប់មេបក្សមួយដាក់គុកថែមទៀត ។ រួបរួមយ៉ាងម៉េច? សម រង្ស៊ី គាត់ចង់បញ្ជាក់ថា រួបរួមៗទាំងអស់គ្នា មិនមែនហ៊ុន សែន មកនិយាយពាក្យរួបរួម រួចហើយទៅឃោសនាបោកប្រាស់ប្រជាពលរដ្ឋអ៊ីចឹងទេ អាហ្នឹងមិនមែនរួបរួមទេ ។ សំខាន់បំផុត ដើម្បីបញ្ជាក់អំពីការរួបរួម វាគ្មានអ្នកណាទៅចងដៃ ហើយបិទមាត់គេហើយ អ្នកឯងនិយាយតាមខ្ញុំថា រួបរួម មិនមែនអ៊ីចឹងទេ គឺដោះលែងអ្នកទោសនយោបាយ អ្នកទោសមនសិការទាំងអស់ដែលហ៊ុន សែន ចាប់ដាក់គុក អាហ្នឹងបានគេហៅថារួបរួម ហើយស្មារតីរួបរួមបែបហ្នឹង ទើបអាចមានកម្លាំងគ្រប់គ្រាន់ក្នុងការការពារទឹកដីនៃប្រទេសកម្ពុជា ។ កម្លាំងគ្រប់គ្រាន់យ៉ាងម៉េចបងប្អូន? បងប្អូនថា ចុះសម រង្ស៊ី ទៅកាន់អាវុធបាញ់អ្ហែ៎? មិនមែនទេ វាគ្មានអ្នកណាទៅកាន់អាវុធបាញ់ទាំងអស់គ្នាទេ វានៅតែជាយុទ្ធជនដដែលទៅកាន់អាវុធបាញ់ ។ ចុះអ្វីទៅជាកម្លាំងធំ? កម្លាំងធំ កម្លាំងហិរញ្ញវត្ថុ បើសិនជារួបរួម ជជែក គ្នាជាមួយសម រង្ស៊ី ផ្សះផ្សាគ្នា ។ កម្លាំងហិរញ្ញវត្ថុ ពីណាមក? ទី១ ខ្មែរគ្រាន់តែឃើញរួបរួមភ្លាម បើមិនជឿ ឲ្យហ៊ុន សែន សាកល្បងធ្វើទៅ ហ៊ុន សែន និងសម រង្ស៊ី អង្គុយប៉ុក! នៅទីក្រុងប៉ារីស និយាយថា ខ្មែរចូលរួម ម្នាក់ ១០អឺរ៉ូ ខ្មែរ រាប់លាននាក់ នៅលើពិភពលោក គ្មានអ្នកណាមិនចូលទេ អ្នកណាក៏ចូលដែរ ហើយខ្ញុំមិនជឿថា ១០អឺរ៉ូទេ មានម្នាក់១០០អឺរ៉ូ ១០០០អឺរ៉ូ ម្នាក់១ម៉ឺនអឺរ៉ូ អ្នក១០ម៉ឺនអឺរ៉ូ មិនចេះខ្វះទេ ខ្ញុំជឿថាអ៊ីចឹងហ្មង តែអ្នកអត់បំផុតក៏ ១០អឺរ៉ូ មិនខ្វះ! ប្រមូលលុយប៉ុណ្ណឹង ដើម្បីជួយកងទ័ព រាប់លានដុល្លារ កងទ័ពពលីជីវិតយ៉ាងម៉េច? ពលីជីវិត អាចឲ្យ ៣០ម៉ឺនដុល្លារ ស្មើថៃ ឧបត្ថម្ភគ្រួសារកងទ័ព ឧបត្ថម្ភកូនចៅកងទ័ព គឺថាពួកគាត់លះបង់ជីវិត ទី១ ទឹកចិត្ត ការលះបង់ដោយសេចក្ដីថ្លៃថ្នូរ ក្នុងការការពារជាតិផង។ ទី២ គាត់មើលឃើញជាក់ស្ដែងថា ពួកយើងបានគិតគូរអំពីពួកគាត់ផង អាហ្នឹងកម្លាំងរួម ។ កម្លាំងរួមទី២ យ៉ាងម៉េច? បើកាលណារួបរួម បានន័យថា សហគមន៍អន្តរជាតិ គេមើលឃើញច្បាស់ហើយ គេជួយ ពេលមានវត្តមានគណបក្សសង្រ្គោះជាតិ មានវត្តមានសម រង្ស៊ី មានវត្តមានអ្នកប្រជាធិបតេយ្យ…“ ៕ កុលបុត្រ

RELATED ARTICLES