ភ្នំពេញ ៖ ក្មេងតូចអាយុ៣ខែម្នាក់ បានកើតមានជំងឺរីកខ្សោយបេះដូង និងក្រពឹតសួតឆ្វេងយ៉ាងធ្ងន់ធ្ងរ ដោយ សារសរសៃឈាមកូរ៉ូណែរ ចិញ្ចឹមបេះដូងឆ្វេង ដុះចេញពីសរសៃឈាមសួតខុសធម្មតាពីកំណើត ត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញ ជួយសង្គ្រោះ ធ្វើការវះកាត់ដោយជោគ ជ័យ។

តាមប្រភពមន្ទីរពេទ្យគន្ធបុប្ជា បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ថា ក្មេងតូចអាយុ៣ខែ មកពីព្រៃវែង មានជំងឺរីក ខ្សោយបេះដូង និងក្រពឹតសួតឆ្វេងយ៉ាងធ្ងន់ធ្ងរ ដោយសារសរសៃឈាមកូរ៉ូណែរ ចិញ្ចឹមបេះដូងឆ្វេង ដុះចេញពីសរសៃឈាមសួត ខុសធម្មតាពីកំណើត (ALCAPA)។
ប្រភពដដែល បន្តថា ក្រុមគ្រូពេទ្យ ត្រូវការវះកាត់ដកយកសរសៃបេះដូងមិនប្រក្រតី ទំហំ 2mm នេះ មកដាំឱ្យនៅចំសរសៃឈាមក្រហម ឱ្យបានធម្មតាវិញ ដើម្បីចិញ្ចឹមបេះដូង។

ក្រោយការវះកាត់យ៉ាងលំបាកនិងយ៉ាងហ្មត់ចត់ ក្រុមគ្រូពេទ្យឯកទេសវះបេះដូង បានវះកាត់តសរសៃឈាមបេះដូងនោះ បានដោយជោគជ័យ (switch operation)៕