Sunday, August 10, 2025
Homeសង្គម និងជីវិតភរិយាវីរកងទ័ព កើតកូនភ្លោះ នៅសមរភូមិ

ភរិយាវីរកងទ័ព កើតកូនភ្លោះ នៅសមរភូមិ

ខេត្តព្រះវិហារ ៖ ស្ត្រីជាភរិយារបស់វីរកងទ័ព មួយរូប សម្រាលបានកូនភ្លោះ ២នាក់ នៅតំបន់សមរភូមិ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈដែលប្តីកំពុងឈរជើងប្រចាំការនៅជួរមុខ តតាំងជាមួយនឹងខ្មាំងសៀម ឈ្លានពាន។

ស្ត្រីដែលសម្រាលកូនភ្លោះ ២នាក់ នៅតំបន់សមរភូមិនោះ មានឈ្មោះរឿង សុខឿន មានប្តីឈ្មោះ សេង សុខចាន់ ជាវីរកងទ័ពឈរជើងជួរមុខ ការពារតំបន់សមរភូមិបុស្សស្បូវ ចំណែកកូនភ្លោះ២នាក់ ដែលទើបនឹងសម្រា ល ជាកូនទី៣ និងជាកូនទី៤ ក្នុងចំណោមបងប្អូន ៤នាក់ និងមានលំនៅក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំ ក្សាន្ត ខេត្តព្រះវិហារ។

យោងតាមប្រភពព័ត៌មានពីមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការ ងារសមាគមនារីខេត្ត បានចុះទៅសួរសុខទុក្ខ និងយកគ្រឿងឧបភោគ-បរិភោគ ជូនដល់គ្រួសារកងទ័ពជួរមុខ ដែលទើបសម្រាលបានកូនភ្លោះ ពីរនាក់ រស់នៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពដដែល បន្តថា អំណោយដែលបានប្រគល់ជូន រួមមាន អំណោយរបស់លោកស្រី សុខា គងពិសី មានឃីត ចំនួន២ឈុត និងថវិកា ចំនួន ៤០ម៉ឺនរៀល ព្រមទាំងមានការចូលរួមឧបត្ថម្ភបន្ថែមជាសម្ភារៈ និងថវិកាមួយចំនួនទៀត ពីសមាជិកានិងសប្បុរសជនក្នុងខេត្ត សរុបចំនួន ៦១ម៉ឺនរៀល៕

RELATED ARTICLES