Thursday, July 24, 2025
Homeសង្គម និងជីវិតក្មេងស្រីខ្សោយតម្រងនោមសន្ល.../ប់ ពេទ្យគន្ធបុប្ជាសង្គ្រោះជីវិត

ក្មេងស្រីខ្សោយតម្រងនោមសន្ល…/ប់ ពេទ្យគន្ធបុប្ជាសង្គ្រោះជីវិត

ភ្នំពេញៈ ក្មេងស្រីម្នាក់ អាយុ៥ឆ្នាំ បានកើតមានជំងឺខ្សោយតម្រងនោម ទាំងពីរ លែងមានទឹកនោម រហូតធ្វើឱ្យសន្លប់ និងដកដង្ហើមលែងបាន ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ជា និងត្រូវបានក្រុមគ្រូពេទ្យជំនាញ ជួយព្យាបាលសង្គ្រោះយ៉ាងយកចិត្តទុកដាក់ រយៈពេល២៦ថ្ងៃ ទីបំផុតក៏បានជាសះស្បើយ អាចវិលត្រឡប់ទៅផ្ទះវិញបាន ទាំងស្នាមញញឹម។

តាមប្រភពមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២ ថា កុមារីអាយុ៥ឆ្នាំម្នាក់ មកពីខេត្តកំពង់ស្ពឺ មានជំងឺខ្សោយតម្រងនោមស្រួចស្រាល់យ៉ាងធ្ងន់ធ្ងរបំផុត បណ្តាលមកពីការបែកគ្រាប់ឈាម និងមានជាតិពុលរបស់បាក់តេរី E. Coli នៅក្នុងពោះវៀន ឆ្លងចូលក្នុងឈាម (Hemolytic Uraemic Syndrome-HUS) បណ្តាលឱ្យតម្រងនោមទាំងពីរ ឈប់ដំណើរការទាំងស្រុង និងគ្មានទឹកនោម ព្រមទាំងសន្លប់និងដក ដង្ហើមលែងបាន។

ប្រភពដដែល បន្តថា ក្មេងស្រីខាងលើ ត្រូវបានថែទាំសង្គ្រោះអស់រយៈពេល២៦ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម និងលាងឈាមតាមស្រោមពោះវៀន រយៈពេល១៤ថ្ងៃ ដើម្បីបន្សុទ្ធជាតិពុលក្នុងរាងកាយ បន្ទាប់ពីតម្រង នោមឈប់ដំណើរការ។

ដោយការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ និងការតស៊ូរបស់កុមារីតូច នាងបានឆ្លងផុតដំណាក់កាលគ្រោះថ្នាក់បំផុត និងបានជាសះស្បើយ។ ថ្ងៃនេះ នាងបានត្រឡប់ទៅផ្ទះវិញជាមួយនឹងស្នាមញញឹម ដែលជាក្តីរីក រាយយ៉ាងក្រៃលែងសម្រាប់ក្រុមគ្រួសារ៕

RELATED ARTICLES