Sunday, July 20, 2025
Homeចរាចរណ៍ឡានបុកគ្នាលើផ្លូវល្បឿនលឿន ស្លា---/ប់ចិន ខ្មែររបួស

ឡានបុកគ្នាលើផ្លូវល្បឿនលឿន ស្លា—/ប់ចិន ខ្មែររបួស

ខេត្តកំពង់ស្ពឺ ៖ បុរសជាជនជាតិចិន ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយបុរសជនជាតិខ្មែរជាអ្នកបើកបររថយន្ត បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើបម៉ាក TOYOTA ALPHARD បើកលឿន ជ្រុលទៅបុករថយន្ត ១គ្រឿងទៀត ម៉ាក FOTON ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យធ្លាក់ចេញពីលើផ្លូវល្បឿនលឿន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូម៉ែត្រលេខ៩២ ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ ស្ពឺ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ភាគីខាងរថយន្តទំនើប ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2CA-8296  អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ក្រោយពេលកើតហេតុ។ ចំណែកភាគីរថយន្តមួយគ្រឿងទៀត ម៉ាក FOTON ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-7329 អ្នកបើក បរឈ្មោះ សយ សារីន ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅ ផ្ទះលេខ៣២០ ផ្លូវបេតុង ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ឈ្មោះ LIANG YOU  ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិចិន (ស្លាប់នៅកន្លែងកើតហេតុ)។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ មានរថយន្តទំនើប ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ បានបើកបរតាមបណ្តោយផ្លូវល្បឿនលឿន ទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះពេលធ្វើដំណើមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយរថយន្ត ១គ្រឿង ម៉ាក FOTON ពណ៌ស ដែលកំពុងបើកបរស្របទិសគ្នា ពីក្រោយ ពេញទំហឹង បណ្តាលឱ្យរថយន្តម៉ាក FOTON ធ្លាក់ចេញពីផ្លូវ ធ្វើឱ្យបុរសជាជនជាតិចិន ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកបុរសជនជាតិខ្មែរ ជាអ្នកបើកបររថយន្ត បានរងរបួសធ្ងន់ ។ បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្ត ម៉ាក TOYOTA ALPHARD បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ នគរបាលជំនាញ ចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ដឹកអ្នករងរបួសធ្ងន់ទៅព្យាបាល។ រីឯសពបុរសជាជនជាតិចិន ត្រូវបានយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រង់ចាំប្រគល់ជូនសាច់ញាតិ។

នគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា រថយន្តទាំង២គ្រឿង ខាងលើ ដែលរងការខូចខាត ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅស្នាក់ការកំពង់សីលា K114 បណ្តោះអាសន្ន។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា អ្នកបើកបររថយន្ត TOYOTA ALPHARD បើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕

RELATED ARTICLES