Saturday, June 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្មករផ្ទុះ.../ការតវ៉ា សុំថៅកែបើកលុយមុនថ្ងៃ១០

កម្មករផ្ទុះ…/ការតវ៉ា សុំថៅកែបើកលុយមុនថ្ងៃ១០

ខេត្តស្វាយរៀង ៖ កម្មកររោងចក្រផលិតស្បែកជើង យីហោ កៅវ៉េ រាប់ពាន់នាក់នាំគ្នាធ្វើកូដកម្មតវ៉ា ទាមទាឱ្យថៅកែរោងចក្រ បើកប្រាក់ខែ ឱ្យទៀងពេល គឺត្រឹមថ្ងៃទី១០ ក៏ប៉ុន្តែរហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ មិន ឃើញបើកប្រាក់ខែឱ្យកម្មករនិយោជិត ទើបលើកគ្នាធ្វើកូដកម្ម ឈប់ចូលធ្វើការតែម្តង។

ការធ្វើកូដកម្មនេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់រសៀ លថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចខាងមុខរោងចក្រផលិតស្បែកជើង កៅវ៉េ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។

ទាក់ទិនករណីនេះដែរ តំណាងកម្មករ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កន្លងមកប្រាក់ខែកម្មករនិយោជិត គឺត្រូវបើកក្នុង១ខែ ២ដង (កន្លះខែម្តង) គឺលើទី១ បើកក្នុងថ្ងៃទី១០ លើទី២បើកក្នុងថ្ងៃទី២៦ ក៏ប៉ុន្តែក្នុងខែមិថុនា នេះ ដល់ថ្ងៃទី១៨ ទៅហើយ អត់ឃើញដាក់លុយចូលកុងឱ្យកម្មករនិយោជិតទេ ទើបនៅព្រឹកថ្ងៃទី១៩ មិថុនា ២០២៥ កម្មករលើកគ្នាតវ៉ា សុំឱ្យថៅកែដាក់ប្រាក់ចូលកុង មុនថ្ងៃទី១០ រៀងរាល់ខែ។

ជុំវិញករណីនេះ អ្នកសារព័ត៌មាន មិនអាចទាក់ទងសុំការបំភ្លឺពីភាគីតំណាងរោងចក្រ ក៏ដូចជាមន្ត្រីជំនាញពាក់ ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES