Friday, June 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានចតចោល២ថ្ងៃ ប៉ូលិសប្រកាសរកម្ចាស់

ឡានចតចោល២ថ្ងៃ ប៉ូលិសប្រកាសរកម្ចាស់

ខេត្តកំពត ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកឈូក ខេត្តកំពត បានប្រកាសស្វែងរកម្ចាស់រថយន្តទំនើប ១គ្រឿង ដែលត្រូវបានជនមិនស្គាល់មុខ បើកយកមកចតទុកចោលតាមផ្លូវ អស់រយៈពេល២ថ្ងៃមកហើយ មិនឃើញម្ចាស់មកយកឡើយ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រថយន្តដែលចតចោល ម៉ាក TOYOTA TUNDRA ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ កម្ពុជា NAK-1103 ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រទះឃើញចតទុកចោលតាមចិញ្ចើមផ្លូវជាតិលេខ០៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៥-១០៦ ស្ថិតនៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត តាំងពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ មកម៉្លេះ ដោយមិនឃើញម្ចាស់ និងមិនដឹងថាមានបញ្ហាអ្វីនោះឡើយ។

រហូតមកដល់ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅតែមិនឃើញម្ចាស់មកយកទៀត ហេតុនេះ ទើបប្រជាពលរដ្ឋបានរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ច ដើម្បីចុះមកធ្វើការត្រួតពិនិត្យ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះពិនិត្យរថយន្តដែលត្រូវបានប្លុងចោលខាងលើ រួចសម្រេចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឈូក ជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវស្វែងរកម្ចាស់រថ យន្តខាងលើ។

ជាមួយនេះ សមត្ថកិច្ចបានប្រកាសដល់ម្ចាស់រថយន្តដែលមានភិនភាគដូចខាងលើ សូមទំនាក់ទំនងមកកាន់សមត្ថកិច្ច ដើម្បីទទួលយករថយន្តត្រឡប់ទៅវិញ៕

RELATED ARTICLES