Monday, June 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកខ្យូសស្បូវទៅឱ្យម៉ូយ ភ្លើងឆេះហ្ម---/ត់

ដឹកខ្យូសស្បូវទៅឱ្យម៉ូយ ភ្លើងឆេះហ្ម—/ត់

ខេត្តកណ្តាលៈ បុរសម្នាក់បើករថយន្តស្ទូច១គ្រឿង ដឹកខ្យូសស្បូវ ដើម្បីយកទៅប្រគល់ឱ្យភ្ញៀវដែលកម្មង់ ស្រាប់តែទាក់ជាមួយ ខ្សែភ្លើង ធ្វើឱ្យឆ្លងចរន្តអគ្គិសនី កើតមានការឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋនាំគ្នា យកទុយយោទឹកជួយបាញ់ពន្លត់។

ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលវេលាម៉ោង១២ និង១៨នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅ តាមបណ្តោយផ្លូវជាតិផ្លូវលេខ១១៥ ភូមខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

តាមសម្តីបុរសជាម្ចាស់រថយន្តស្ទូចខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តស្ទូច ទៅស្ទូចខ្យូសស្បូវពីកន្លែង លក់នៅក្រុងតាខ្មៅ ដើម្បីដឹកឱ្យភ្ញៀវដែលកម្មង់។ លុះធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១៥ មកចំណុចកើតហេតុខាងលើ ស្រាប់តែដំបូលខ្យូស ស្បូវដែលនៅលើរថយន្តស្ទូចរបស់គាត់នោះ បានទាក់ជាមួយខ្សែភ្លើង កាត់ទទឹងផ្លូវ បណ្តាលឱ្យដាច់រប៉ាត់រប៉ាយ បែកផ្កាភ្លើងឆេះយ៉ាងសន្ធោសន្ធៅ តែម្តង។

ក្រោយកើតមានហេតុការណ៍អគ្គិភ័យភ្លើងឆេះខ្យូសស្បូវនៅលើរថយន្តបែបនេះ ក៏មានប្រជាពលរដ្ឋរស់នៅក្បែរនោះ បាននាំគ្នាជួយទាញ ទុយោទឹកជួយបាញ់ពន្លត់ទាន់ពេលវេលាផងដែរ៕

RELATED ARTICLES