Saturday, June 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ពងយួនឆ្លងដែន ១ម៉ឺន៥ពាន់គ្រាប់

ចាប់ពងយួនឆ្លងដែន ១ម៉ឺន៥ពាន់គ្រាប់

 ភ្នំពេញ ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់រថយន្តមួយគ្រឿង ដឹកស៊ុតមាន់ ៥០ដុំ ស្មើ១៥០០០គ្រាប់ នាំចូលពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត។

ប្រតិបត្តិការណ៍បង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង៦និង០៥នាទីព្រលប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ តាម បណ្តោយផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានឱ្យដឹងថា មានបណ្តាញសម្ងាត់ បានរាយការណ៍ថា មានរថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA ដឹកស៊ុតមាន់ ចូលទៅកាន់រាជធានីភ្នំពេញ។ រហូតមកដល់វេលាម៉ោងកើតហេតុ ប្រទះឃើញរថយន្តដឹកស៊ុតមាន់ខាងលើ បើកតាមបណ្តោយផ្លូវលំ ក្នុងសង្កា ត់ព្រែកឯង ខណៈនោះក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានដេញស្ទាក់និងឃាត់បាន ហើយបានត្រួតពិនិត្យ រកឃើញស៊ុតមាន់ ចំនួន ៥០ដុំ ស្មើនឹង១៥០០០គ្រាប់។

ក្នុងនោះ មន្ត្រីជំនាញ បានសាកសួរ ម្ចាស់រថយន្តឆ្លើយប្រាប់ថា រថយន្តរបស់ខ្លួន ដឹកស៊ុតមាន់ ចេញពីប្រទេសវៀតណាម តាមច្រករបៀងស្រុកព្រះស្តេច ខេត្តព្រៃវែង ឆ្ពោះមកចែកចាយលក់ នៅរាជធានីភ្នំពេញ។

ក្រោយសាកសួររួចរាល់ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានធ្វើការឃាត់ និងនាំយកវត្ថុតាង ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

RELATED ARTICLES